បរទេស៖ កាលពីប៉ុន្មានថ្ងៃមុខនេះ តារាសម្តែងចាស់វស្សាដែលធ្លាប់ជាតួអង្គឯកនៅក្នុងរឿង The Terminator ដែលមានឈ្មោះថា Arnold Schwarzenegger បាននាំកូនប្រុសនិង មិត្តស្រីរបស់ខ្លួនជិះកង់លេងនៅតាមដងផ្លូវដោយភាពសាមញ្ញៗនិង មើលទៅពួកគេហាក់បីដូចជាមានសេចក្តីយ៉ាងខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាសម្តែងវ័យចំណាស់រូបនេះ បានពាក់មួយរបៀប Cow Boyជាមួយនឹងអាវរងារ ខោខ្លីនិង វែនតាខ្មៅ ប្រឹងធាក់កង់យ៉ាងមួយៗ ជាមួយមិត្តស្រីវ័យក្មេងនិង កូនប្រុសដ៏សង្ហាផងដែរ ។ ក្នុងរូបថតមួយសន្លឹកនេះប្រសិនជាអ្នកដែលមិនធ្លាប់ស្គាល់គាត់ប្រាកដ ជាមិនដឹងថាគាត់គឹជាអ្នកដែលមានទ្រព្យសម្បត្តិហូរហៀរនោះឡើយ ប៉ុន្តែបែរជាសុខចិត្តធ្វើខ្លួនធម្មតាៗ ទោះបីជាសល់លុយរាប់លានដុល្លារក៏ដោយចុះ។
ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនបាននាំគ្នាកោតសរសើរ ដល់គ្រួសារមួយនេះ ដែលមានទ្រព្យសម្បត្តិចាយមិនអស់ ប៉ុន្តែបែរជាមើលរំលងភាពហុឺហារនិង សុខចិត្តតុបតែងខ្លួនដូចជាមនុស្សធម្មតាទៅវិញ។ គួររម្លឹកដែរថា Arnold Schwarzenegger និង មិត្តស្រី Heather Milligan តែងតែនាំគ្នាជិះកង់ហាត់ប្រាណជាមួយគ្នានៅលើដងផ្លូវស្ទើរតែជារៀងរាល់ថ្ងៃ ដោយមិនងាយនឹងខកខានឡើយ៕
សូមចូលមើលរូបភាពខាងក្រោម៖