ចូលរួមកម្មវិធីទទួលពានមែនតែ Do Hyun និង Ji Yeon នៅឆ្លៀតផ្អែមល្ហែមជាមួយគ្នាទៀត

//s9.kh1.co/8b/8b84ece29e1987a56cd3fbace42a5fa9cb336cd0.jpg
តារា & កម្សាន្ដ

 ០៨-ឧសភា-២០២៤ ៨ព្រឹក · ១២ ថ្ងៃមុន

គេឃើញ Do Hyun បានចាប់ដៃ Ji Yeon ហើយនាងក៏បានដាក់ដៃលើស្មាមិត្តប្រុសនិងឱនមុខខ្សឹបរកគ្នា

កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី៧ខែឧសភាកន្លងទៅនេះ កម្មវិធី Baeksang Art Awards លើកទី៦០បានប្រារព្ធធ្វើឡើង ដោយមានការចូលរួមពីសំណាក់តារាសម្ដែងជាច្រើននៅប្រទេសកូរ៉េខាងត្បូង ព្រោះវាជាកម្មវិធីប្រកាសពានរង្វាន់ផ្នែកសម្ដែងដ៏ធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងប្រុស Lee Do Hyun 
តារាសម្ដែងប្រុស Lee Do Hyun 

ក្នុងនោះដែរ គេសង្កេតឃើញថាទោះបីកំពុងជាប់បំពេញកាតព្វកិច្ចបម្រើយោធាក៏ដោយក៏ តារាសម្ដែងប្រុស Lee Do Hyun ដែលយើងស្គាល់ថាបានដើរតួជា "Bong Gil" ក្នុងភាពយន្តកំពុងល្បីល្បាញ "Exhuma" ឬ "ផ្នូរបិសាច" នោះក៏បានចូលរួមដែរ។

តារាសម្ដែងប្រុស Lee Do Hyun 
តារាសម្ដែងប្រុស Lee Do Hyun 

Do Hyun បានឈ្នះពាន "តារាសម្ដែងប្រុសថ្មីដ៏ល្អបំផុត" សម្រាប់ការសម្ដែងក្នុងភាពយន្ត Exhuma ដោយពេលឡើងទទួលពាន រូបគេបានអរគុណដល់គូស្នេហ៍ Lim Ji Yeon នៅលើឆាកផងដែរ ខណៈដែលនាងក៏បានចូលរួមកម្មវិធីនេះដូចគ្នា និងបានឡើងប្រកាសពានរង្វាន់ជាមួយនឹងរ៉ូបពណ៌លឿងដ៏ស្រស់ស្អាត។

Lim Ji Yeon
Lim Ji Yeon
Lim Ji Yeon
Lim Ji Yeon

យ៉ាងណាមិញ បន្ទាប់ពីពិធីចប់ ខណៈពេលតារាសម្ដែងទាំងអស់បានចួបនិយាយគ្នា និងសំណេះសំណាលគ្នានោះ គេឃើញ Do Hyun បានចាប់ដៃ Ji Yeon ហើយនាងក៏បានដាក់ដៃលើស្មាមិត្តប្រុសនិងឱនមុខខ្សឹបរកគ្នា ដែលជាកាយវិការសម្ដែងភាពផ្អែមល្ហែម ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាកោតសរសើរភាពគួរឲ្យស្រលាញ់របស់ពួកគេ។

គួរបញ្ជាក់ផងដែរថា Lee Do Hyun និង Lim Ji Yeon បានទាក់ទងគ្នាតាំងពីខែមេសា ២០២៣ បន្ទាប់ពីថតរឿង "The Glory" ជាមួយគ្នារួចមក៕  

 Lee Do Hyun និង Lim Ji Yeon 
 Lee Do Hyun និង Lim Ji Yeon 
រូបភាព​​​ថ្មីរបស់ Lee Do Hyun និង Lim Ji Yeon 
រូបភាព​​​ថ្មីរបស់ Lee Do Hyun និង Lim Ji Yeon 

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T