ខេត្តស្វាយរៀង ៖ ក្រុមចោរ២ក្រុមបានធ្វើសកម្មភាព លួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ យកប្រាក់អស់៨លាន២សែនរៀល និងប្រាក់ដុល្លារ៣ម៉ឺន២ពាន់ដុល្លារ នៅផ្សារក្រោលគោ រួចគេចខ្លួនដោយសុវត្ថិភាព ធ្វើឱ្យប្រជាពលរដ្ឋមានការ ព្រួយបារម្ភយ៉ាងខ្លាំង ។ ករណីចោរគាស់ទ្វារនេះ កើតឡើងកាលពីថ្ងៃទី២៥ មេសា ២០១៣ វេលាម៉ោង១រំលងអធ្រាត្រ ។

ម្ចាស់ផ្ទះដែលក្រុម ចោរចូលលួចគាស់ទ្វារផ្ទះ យកទ្រព្យសម្បត្តិនោះ ១-ឈ្មោះលឹម ម៉េង ភេទប្រុស អាយុ៥១ឆ្នាំ ជាអ្នកលក់ដូរ មានទីលំនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ យកអស់ប្រាក់២.២០០.០០០រៀល និង២-ឈ្មោះកូវ ជុង ភេទប្រុស អាយុ៤៤ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារក្រោលគោ មានទីលំនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ យកប្រាក់អស់២៧.០០០ដុល្លារ មាសចំនួន៦តម្លឹង ប្រាក់រៀល៦លានរៀល កាតទូរស័ព្ទគិតជាទឹកប្រាក់៤.០០០ដុល្លារ និងទូរស័ព្ទដៃ៣គ្រឿង ៕









បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]