realme C11 នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី២១ និងមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន realme C11 ជាច្រើនរង្វាន់ក្នុងការចូលរួមកម្មវិធីសំនួរចម្លើយងាយៗ ថែមទៀតផង!

//s5.kh1.co/1e/1e14c741a951cc1d13da30b4970cf1c2aa1d93b6.jpg
បច្ចេកវិទ្យា

 ២០-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដោយមានការរចនារូបរាងដ៏ឥតខ្ចោះនិងមានថាមពលថ្មអាច standby បានរហូតដល់ទៅ៤០ថ្ងៃ realme C11 មិនទាន់បានដាក់ប្រកាសផងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនទៅហើយ។ ហើយថ្មីៗនេះដែរ realmeបានប្រកាសជាផ្លូវការថា realme C11នឹងដាក់ប្រកាសនៅថ្ងៃ២១ខែកក្កដានេះ តាមរយៈព្រឹត្តការណ៍Online។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

realme C11 ម៉ូឌែលនេះដែលជា​ស្មាតហ្វូនដែលមានការកែប្រែថ្មីនិងដាក់ប្រកាសចុងក្រោយបំផុតនៃrealme C series ហើយនៅតែបានបន្តរក្សារដដែរនូវចំនុចពិសេសគឺអេក្រង់ធំនិងថាមពលថ្មធំនៃrealme C series ។ តែអ្វីដែលខុសគ្នានោះគឺ realme C11បំពាក់នូវបន្ទះឈីបHelio G35 gaming processor មិនត្រឹមតែបង្កើននូវសមត្ថភាពនិងភាពរលូននៃការប្រើប្រាស់នោះទេ ស្របពេលជាមួួយគ្នានេះដែរក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពល ធ្វើអោយថាមពលថ្មធំទំហំ5000mAhអាចប្រើបានរយៈពេលកាន់តែយូរ ឬអាចទុកStandby បានរហូតដល់៤០ថ្ងៃ។

កម្មវិធីប្រកាសជាផ្លូវការស្មាតហ្វូនស៊េរីថ្មី realme C11
កម្មវិធីប្រកាសជាផ្លូវការស្មាតហ្វូនស៊េរីថ្មី realme C11

ការរចនារបស់ realme C11 បានវាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អតិថិជនទៅលើស្មាតហ្វូនលំដាប់ថវិកា : ដោយកាមេរ៉ាក្រោយបានប្រើប្រាស់​ការរចនាបែប Geometric ហើយមានពណ៍ Mint Green  និង Pepper Grey ធ្វើឲ្យ C11 ក្លាយជាការរចនាដែលពេញនិយមជាងគេសម្រាប់រដូវក្តៅក្នុងឆ្នាំនេះ ហើយការរចនាផ្ទៃខាងក្រោយដែលមានសភាពឆ្នូតធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការចាប់កាន់ស្របពេលជាមួយគ្នានោះក៏កាត់បន្ថយនូវបញ្ហាស្នាមប្រលាក់ពីស្នាមក្រយ៉ៅដៃផងដែរ។

realme C11 ដែលបានវាយបំបែកនូវការយល់ឃើញថ្មីរបស់អតិថិជនទៅលើស្មាតហ្វុនលំដាប់ថវិកាម៉ូឌែលនេះ នឹងដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី២១ ខែកក្កដា វេលាម៉ោង៤ល្ងាចតទៅ ស្របពេលនេះដែរក៏បានអញ្ជើញKOL ៣ រូបចូលរួមក្នុងការចាប់រង្វាន់ ហើយនឹងមានការចាប់ជ្រើសយកអ្នកឈ្នះ​រង្វាន់realme C11 ៤នាក់នៅក្នុងការ​Live ទៀតផង ។ ក្រៅពីនេះក៏នៅមានកាដូភ្ញាក់ផ្អើលមួយទៀតនៅក្នុងការចាប់រង្វាន់ផងដែរ តើវាជារង្វាន់អ្វីដែរ? សូមទន្ទឹមរង់ចាំទស្សនាការដាក់ប្រកាសនៅតាមរយៈព្រឹត្តការណ៍Online នៅថ្ងៃទី២១ខែកក្កដាទាំងអស់គ្នា៕

កម្មវិធីប្រកាសជាផ្លូវការស្មាតហ្វូនស៊េរីថ្មី realme C11
កម្មវិធីប្រកាសជាផ្លូវការស្មាតហ្វូនស៊េរីថ្មី realme C11
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T