កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៣នេះ ស្ដ្រីម្នាក់បានស្លាប់ បន្ទាប់ពីឡានក្រុងបុក និងអូសប្រហែលជា ៥ម៉ែត្រ ដែលស្ដ្រីនេះត្រូវបានគេស្គាល់ថា ជាប្រពន្ធរបស់លោកសាស្ដ្រាចារ្យនៃមហាវិទ្យាល័យ ជាតិរបស់សឹង្ហបុរី។

យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា ស្ដ្រីនេះមានឈ្មោះ Zhang Huirui អាយុ ៤២ឆ្នាំ ដែលមានស្វាមីឈ្មោះ Gong Jiangbin ដែលមានមុខងារជាគ្រូបង្រៀន។ នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ស្ដ្រីនេះ បានឆ្លងកាត់ផ្លូវ  និងត្រូវឡានក្រុងបុកមួយទំហឹង ខណៈពេលដែលឡានក្រុងលេខ ៧៨នេះ បានបត់មកឆ្វេង ពីផ្លូវ Commonwealth Avenue ។ យ៉ាងណាមិញ ស្ដ្រីនេះត្រូវបានប្រកាសថាស្លាប់ នៅកន្លែងកើតហេតុតែម្ដង បន្ទាប់ពីអ្នកសង្គ្រោះបន្ទាន់បានទៅដល់។ សម្រាប់សោកដនាកម្មនេះ បានធ្វើឲ្យលោក Gong Jiangbin ដែលជាស្វាមីស្ដ្រីជនរងគ្រោះ រន្ធត់យ៉ាងខ្លាំង រហូតធ្វើឲ្យលោកទ្រហោយំ នៅកន្លែងកើតហេតុតែម្ដង។

ចំពោះតៃកុងឡានក្រុង ត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗ ដែលបុរសនេះជាជនជាតិសឹង្ហបុរី ហើយប៉ូលីសនឹងធ្វើការអង្កេតពីករណីនេះ បន្ថែមទៀត។ យ៉ាងណាមិញ គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើង គ្រប់ទីកន្លែង មិនថាតែក្នុងប្រទេសជឿនលឿន នោះទេ ដូចនេះសូមយកចិត្ដទុកដាក់ ក្នុងអំឡុងពេលបើកបរ៕



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]