ចាប់ពីC2 រហូតដល់ C11 realme C series ដែលជាជម្រើសរបស់អតិថិជន ១៣លាននាក់ជុំវិញពិភពលោក មានការផ្លាស់ប្តូរកាន់តែប្រសើរឡើង!

//s5.kh1.co/17/17cda4d9af1ff5d85fa0520cbbf0bad09545279d.jpg
បច្ចេកវិទ្យា

 ១៤-កក្កដា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ចាប់តាំងពីrealmeបានបង្កើតឡើងមកគឺមានការកំណត់ខ្សែរស្រលាយផលិតផលយ៉ាងច្បាស់លាស់ ​​realme X series ដែលជាFlagship សុីវិល័យបែបយុវវ័យ (realme X50 Pro, X2 Pro) realme Number series ដែលមានគុណភាពល្អនិងមានការគាំទ្រយ៉ាងខ្លាំង (realme 6 series,realme 5 series ) រួមជាមួយនឹងrealme C series លំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C series មានការគាំទ្រយ៉ាងច្រើនពីអតិថិជនដល់ទៅជាង13លាននាក់នៅទូទាំងពិភពលោក ដែលនេះគឺបានមកពីការនៅតែបន្តព្យាយាមយកចិត្តទុកដាក់របស់realme ទៅលើគ្រឿងបំពាក់និងការរចនានៃស្មាតហ្វូនលំដាប់ថវិកា ។ ដូចជា​ C3ដែលបានដាក់ប្រកាសកាលពីដើមឆ្នាំកន្លងមក មិនថាពណ៍ ការរចនា ឬក៏ការមានបំពាក់បន្ទះឈីបgaming ទាំងនេះសុទ្ធតែបង្ហាញនូវតម្រូវខ្ពស់នៃrealmeទៅលើស្មាតហ្វូនលំដាប់ថវិកា។

នៅក្នុងថ្ងៃនេះ realme បានដាក់ប្រកាសស្មាតហ្វូនម៉ូឌែលថ្មីមួយនៃ realme C seriesនៅក្នុងប្រទេសឥណ្ឌា realme C11 ដើម្បីបើកទំព័រថ្មីមួយនៃ realme C series ។ ហើយស្របពេលជាមួយគ្នានេះដែរ realmeកម្ពុជាក៏បានប្រកាសជាផ្លូវការថា ម៉ូឌែលC11នេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានាចុងខែកក្កដានេះផងដែរ ។

realme C series
realme C series

ចាប់ពី ​realme C2, C3 រហូតដល់ម៉ូឌែល realme C11 នេះ   ភាពខុសគ្នានៃការដាក់ឈ្មោះក៏បានបង្ហើបថាrealme C11លើកនេះនឹងអាចក្លាយជាការចាប់ផ្តើមថ្មីមួយនៃrealme C series   ​realme C series នឹងមានការកែប្រែអោយប្រសើរឡើងជាងមុន តែអ្វីដែលមិនផ្លាស់ប្តូរនោះគឺ C11គឺនៅតែបន្តយកចំនុចស្មាតហ្វុនលំដាប់ថវិកាដែលមានអេក្រង់ធំនិងថាមពលថ្មធំធ្វើជាចំនុចលក់សំខាន់ដដែរ។ សមាជិកថ្មីនៃrealme C series លើកនេះ បន្ទាប់ពីបានធ្វើអោយប្រសើរឡើងហើយ តម្លៃគឺនៅតែរក្សារនៅដដែរគឺនៅចន្លោះពី100ដល់200ដុល្លារ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ សូមរង់ចាំតាមដានការដាក់ប្រកាសរបស់realme C11នៅចុងខែនេះទាំងអស់គ្នា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T