ខេត្ដកំពង់ធំ ៖ នគរបាលស្រុកប្រាសាទបល្ល័ង្ក ឃាត់ខ្លួនបុរសចំណាស់ម្នាក់បន្ទាប់ពី បានបង្ករបួសស្នាមលើប្រពន្ធ កាលពីថ្ងៃទី១៧ មេសា នៅភូមិក្រយាត្បូង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ។ បុរសរូបនេះឈ្មោះ ឯម ឆាន អាយុ៦៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ បានត្រូវឃាត់ខ្លួន នៅថ្ងៃទី១៨ មេសា បន្ទាប់ពីបានបង្ករបួស ស្នាមដល់ប្រពន្ធឈ្មោះ នី នាយ អាយុ៤៥ឆ្នាំ កាលពីវេលាម៉ោង៧និង ១០នាទីយប់ថ្ងៃទី១៧ មេសា ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះ មន្ដ្រីនគរបាលបញ្ជាក់ថា នៅថ្ងៃកើតហេតុប្ដីបានរករឿងឈ្លោះ ប្រកែកជេរបញ្ចោរប្រពន្ធ ខណៈកំពុងដាំបាយនិងបានយកដំបងឈើ វាសទៅចំប្រពន្ធបណ្ដាលឱ្យមានរបួស ។ នៅថ្ងៃទី២០ មេសា ប្ដីរូបនេះបានត្រូវនគរបាលកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ។

ដោយឡែកនៅថ្ងៃ១៧ មេសាដដែលនោះដែរ នគរបាលស្រុកបារាយណ៍បាន ឃាត់ខ្លួនក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួកដែលបានបង្ករបួស ស្នាមលើមនុស្សពីរនាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល នៅវត្ដកំពង់ពោន ហៅវត្ដបាក់ស្នា ក្នុងឃុំបាក់ស្នា ស្រុកបារាយណ៍ ។ មន្ដ្រីនគរបាលបញ្ជាក់ថា ជនដៃដល់ឈ្មោះ យឹម គន្ធា អាយុ២០ឆ្នាំ មានទីលំនៅក្នុងឃុំខាងលើ បានត្រូវសាក្សីចង្អុលបង្ហាញថា បានប្រើដំបង និងដុំថ្មវាយនិងគប់ទៅលើឈ្មោះ ម៉ៅ មី អាយុ២១ឆ្នាំ នៅភូមិលាវ ឃុំក្រវា និងឈ្មោះ ហម សុភ័ណ្ឌ អាយុ២០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឱ្យរបួស ខណៈប្រារព្ធពិធីបុណ្យចូលឆ្នាំ។ នៅថ្ងៃទី២០ មេសា ក្មេងទំនើងដែលបង្ករបួសស្នាមរូបនេះបាន ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្ដ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]