កាលពីពេលថ្មីៗនេះ ដោយសារតែជីវភាព បានជំរុញឲ្យម្ដាយដ៏វ័យកេ្មងម្នាក់ ដែលមានអាយុ ២៧ឆ្នាំបានផឹកថ្នាំបំពុល សម្លាប់ខ្លួនរួមជាមួយនឹង កូន៣នាក់ទៀតនៅ ក្នុងខេត្ដ Sichuan បន្ទាប់ពីនាងគិតថាថា នាងមិនអាចចិញ្ចឹមកូនទាំង៣នាក់នេះ ឲ្យធំដឹងក្ដី។ នារីម្នាក់នេះត្រូវបានគេដឹងថា នាងមានឈ្មោះ តេង ឆេងហ្វាន់ និងបានរៀបការជាមួយបុរសម្នាក់ឈ្មោះ លី ហេយ័ន ដែលមានរយៈពេល ៩ឆ្នាំហើយ។ ប្ដីប្រពន្ធមួយគូរនេះ បានរស់នៅជាមួយគ្នានៅ Fuzhou ដែលធ្វើជាកម្មករអន្ដោប្រវេសន៍ និងបានទុកកូនរបស់គេទាំង ២នាក់នៅផ្ទះរបស់ឪពុកលោកលី ដើម្បីថែរក្សា។ បន្ទាប់មក ប្រពន្ធរបស់គាត់បាន វិលត្រលប់មកស្រុកកំណើត និងបានផ្ដល់កំណើតកូនទី៣។ ទោះបីជាស្ថិតនៅឆ្ងាយពីគ្នាមែន តែពួកគេទាំង២នាក់ប្ដីប្រពន្ធនៅ តែទាក់ទងគ្នាតាមទូរស័ព្ទជានិច្ច។ លោកលី តែងតែទូរស័ព្ទមកផ្ទះ២ថៃ្ងម្ដង ប៉ុនែ្ដ ប្រពន្ធរបស់គាត់តែងតែ រអ៊ូរទាំង ពីភាពហត់នឿយរបស់នាងក្នុង ការចិញ្ចឹមកូនទាំង៣ តែម្នាក់ឯង។ លោកលី អាចរកប្រាក់ចំណូល ត្រឹមតែ ៣,០០០យ៉េនក្នុងមួយខែ តែគាត់តែងតែផើ្ញរ ប្រាក់ខែសឹងតែ ទាំងអស់មកប្រពន្ធរបស់គាត់។ គាត់តែងតែសង្ឃឹមថា គាត់នឹងធើ្វឲ្យក្រុមគ្រួសាររបស់គាត់ សប្បាយចិត្ដ។ ប៉ុនែ្ដ នៅពីក្រោយខ្នង របស់គាត់គឺមានរឿងជាច្រើន ដែលបានផ្ដល់ផលវិបាកដល់ប្រពន្ធនិងកូនរបស់គាត់។ នៅថៃ្ងកើតហេតុប្រពន្ធ របស់គាត់បានដាក់ថ្នាំពុលលាយ ជាមួយនឹងស្ករសឲ្យកូនរបស់គាត់ផឹក និងខ្លូនគាត់ផឹកដូចគ្នា ដើម្បីបញ្ចប់ជីវិតជាមួយគ្នា។ តាមការសិក្សាបានបញ្ជាក់ថា បើសិនជាផឹកថ្នាំពុលនេះ លើពី ៥ml អាចបណ្ដាលឲ្យស្លាប់ ប៉ុនែ្ដកូនស្រីរបស់គាត់ដែលមានអាយុ ៧ឆ្នាំបានផឹកពី ៥ទៅ៧ml ឯកូនស្រីបន្ទាប់ផឹក១០ ml ចំនែកឯកូនប្រុសពៅ ដែលមានអាយុ៨ខែ បានផឹកថ្នាំពុលនោះច្រើនតាមដែលវាអាចផឹកទៅបាន។ បច្ចុប្បន្ននេះ ម្ដាយ និងកូនទាំង៣នាក់កំពុងស្ថិតនៅ មន្ទីរពេទ្យដើម្បីទទួលការព្យាបាល។ គ្រាន់តែមានរឿងកើតហេតុភ្លាមៗ លោកលី បានវិលត្រលប់មកផ្ទះយ៉ាងតក់ ក្រហល់ បន្ទាប់ពីបានទទួលដំណឹង។ គាត់មានអារម្មណ៍រន្ធត់ជាខ្លាំង នៅពេលដែលឃើញ ប្រពន្ធនិងកូនស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ យើងនឹងសង្ឃឹមថា រាជរដ្ឋាភិបាលរបស់ចិន នឹងធ្វើការយកចិត្ដទុកដាក់មើលថែ គ្រួសារនេះ៕    

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


​     

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]