ហេតុអ្វី ប្រុសបារាំងៗ ស្រលាញ់ស្រីខ្មែរ ស្រអែមៗ ស្គមៗ ជាប្រពន្ធ?

//s5.kh1.co/c3/c3dafbb3751b3bd5e11a7d6c71086320f24e01e3.jpg
យល់ដឹង

 ១០-ឧសភា-២០២៣ ១ល្ងាច · ២ ឆ្នាំមុន

ជាក់​ស្តែង​ ក្នុង​ពេល​បច្ចុប្បន្ន​មានបុរសជា​ជន​ជាតិ​បរទេស​ជា​ច្រើន​ បាន​មក​ជ្រើស​រើស​ នារីខ្មែរ​ជា​គូរ​អនាគត​ក៏​ព្រោះ​តែ​នារី​ខ្មែរ​មាន​លក្ខណៈពិសេស​មួយ​ចំនួនខុស​ពី​នារី​ជាតិ​សាសន៍​ដទៃ​។

យល់​ដឹង៖ ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេសង្កេតឃើញ​ថា ​មាន​ស្ត្រី​ខ្មែរ​កាន់​តែ​ច្រើនឡើង​ៗ​ដែលមានស្វាមី​​ ជា​ជន​ជាតិ​បរទេស​ ដែល​ភាគ​ច្រើន​នៃ ​ជន​ជាតិ​បរទេស​ទាំងនោះ ​គឺមក​ពី​ខាង​បែក​អឺរ៉ុប​ ដែល​ធ្វើ​ដំណើរមក​កម្សាន្ត​ នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​ក៏​បានជា​ជាប់​ចិត្តលង់​​សេ្នហ៍ ​លើនារី​ខ្មែរ​តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ អ្នកគ្រប់​គ្នាតែង​តែ​មានការ​​ងឿងឆ្ងល់ ​និង​ចាប់​អារម្មណ៍រហូតមក​​នោះ​គឺថា ​តើ​ហេតុ​អ្វី​ទើប​បានជាបុរសបរទេស​ភាគ​ច្រើន ​លង់​ស្រលាញ់នារី​​ខ្មែរដែល​មាន​សម្បុរស្រអែម​ៗ មាឌល្អិត​ៗ​ទៅ​វិញ​?​ មុន​នឹង​ឈាន​ចូល​ទៅ​ស្វែងយល់ ​ពីចម្លើយ​នៃ​​សំណួរ​ខាងលើ ​យើង​ក៏គួរ​តែ​ដឹង​ផងដែរថា ​​ខ្មែរ​គឺ​ជា​ជន​ជាតិមួយ ដែល​មាន​ឈាម​ជ័រជាអ្នក​ចម្បាំង ​​មាន​ពណ៌សម្បុរខ្មៅ​​ស្រអែម ​សណ្តែក​បាយ​មិន​ខ្មៅ​ពេក​ ក៏​មិន​ស​ដែរ។

រូបតំណាង
រូបតំណាង

ដូច្នេះយើ​ងអាច​ដឹង​បាន​ថា ​​មូល​ហេតុ​ចម្បងមួយ ​​ដែល​ជនជាតិ​បរទេស ស្រលាញ់​នារី​​ខ្មែរដែល​មាន ​សម្បុរស្រអែម​ មាឌល្អិត​ៗក៏ព្រោះ​តែ​នេះ ​ទើប​ជា​អត្តសញ្ញាណ ​នៃ​នារី​ខ្មែរ​ពិតៗ។ ចំណែក​ឯមូល​ហេតុផ្សេងទៀត​នោះគឺមាន​ដូ​ចជា​​៖

១. ភាព​រួសរាយ​រាក់ទាក់​

រូបតំណាង
រូបតំណាង

​ជា​ក់​ស្តែង​ស្ត្រីខ្មែរ​​គឺ ​មាន​ភាព​រួស​រាយ​រាក់​ទាក់​​​ ព្រម​ទាំង​មាន​ទឹក​ចិត្ត​ល្អ​ ​មិន​តែប៉ុណ្ណោះ​អ្វី​ដែល​ធ្វើ​ឲ្យ ​ជនជាតិបរទេស ដកចិត្ត​មិន​បាន​នោះគឺ ​ស្នាម​ញញឹម​ដ៏ស្រស់​ទាក់​ទាញ  រួមទាំងកាយ​វិការ ​ទន់​ភ្លន់ បង្ហាញ​ពី ​អត្តសញ្ញាណ​របស់​ខ្មែរ ពេល​ដែល​ជួប​គ្នា​នោះ ​​គឺ​ការ​សំពះ​​នេះ​តែម្តង។

២. ស្មោះ​ត្រង់

ចរិតស្ត្រី​ខ្មែរ​គឺ ស្មោះត្រង់​ប្រ​សិនសម្រេច​ចិត្ត​ថា ​​ស្រលាញ់​បុរស​ណា​ម្នាក់​​ហើយ គឺមិន​ងាយ​មាន​គំនិត ​សារវា​បែក​ចិត្ត​ទៅ​ស្រលាញ់ ​លួច​លាក់​មាន​ដៃ​គូរ​ស្នេហា​២ ៣នាក់​នោះទេ។ ម្យ៉ាង​វិញ​ទៀត​នាងក៏នឹង ​ស្ម័គ្រ​ចិត្ត​រួម​សុខ​ទុក្ខ​ជាមួយ​អ្នក ​បើ​ទោះ​បីជា​អ្នកកំពុង​ស្ថិត​ក្នុង ​កាលៈទេសៈលំបាក ឬសប្បាយ​ បែបណាក៏​ដោយ។

៣. ផ្តល់តម្លៃ

រូបតំណាង
រូបតំណាង

ស្ត្រី​ខ្មែរ​នៅ​ពេល​ដែល ​រៀប​ការ​ហើយ​គឺ ​តែង​តែ​ទុកប្តី​ជា​ធំ​ ផ្តល់​តម្លៃរៀប​ចំ​បាយ​ទឹក​ទុកដាក់​ ឲ្យ​ប្តី​គ្មាន​ទាស់។ មិន​តែប៉ុណ្ណោះ ​ពួកគេ​នឹងបង្រៀន​អ្នក​ឲ្យ​យល់​ដឹង ​ពី​របៀប​របបរស់​នៅ ​ក្នុង​ប្រទេស​ខ្មែរ ស្រលាញ់​អ្នក​ចេញពី​ចិត្ត ​មិនមែន​គ្រាន់​តែ​​ចង់​បោកបញ្ឆោត​ ព្រោះ​ឃើញ​អ្នក​ជា​ជន​ជាតិបរទេស ​យក​លុយ​កាក់​នោះទេ។

៤. ងាយ​ស្រួល​ចុះ​សម្រុង​

រូបតំណាង
រូបតំណាង

​ស្ត្រី​ខ្មែរ​ជា​មនុស្ស​ស្រី ​ដែល​ងាយ​ចុះសម្រុង ​នៅ​ពេល​ដែល​រៀប​ការមាន​ប្តី​ហើយ ​ចិត្ត​និង​គំនិត ​ក៏​តាម​ប្តី​ដូច​គ្នា ​​ទោះបី​ជា​ជាតិ​សាសន៍​ខុស​គ្នា​ របៀប​របបរស់​នៅ​ ម្ហូបអាហារ ទម្លាប់​ផ្សេងៗ នាង​ក៏​នឹង​រៀន​កែ​ប្រែ ​ទៅ​តាម​អ្នក​​ដូច​គ្នា​ដែរ៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T