មិនចូលចិត្តសម្ដែង បញ្ចេញចរិតក្លែងក្លាយទេ តែពេលខ្លះ ក៏ត្រូវបង្ខំចិត្តសម្ដែងនៅចំពោះមុខមនុស្សខ្លះ ព្រោះសម័យនេះ ទាល់តែចេះសម្ដែង ទើបចូលគេចុះ

//s5.kh1.co/64/64b73ecbac3f47da6c8bb728204391abc2385bfb.jpg
ប្រលោមលោក & អប់រំ

 ០៧-កក្កដា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជឿថាមនុស្សយើងមួយចំនួន គឺអត់ចូលចិត្តបញ្ចេញចរិតក្លែងក្លាយ នៅមុខផ្សេងក្រោយខ្នងផ្សឹងទេ ជាពិសេសគឺ មិនចេះអែបអបរណបខ្លួនជាមួយមនុស្សដែលខ្លួនឯងស្អប់ ឬមិនចូលចិត្តឡើយ។ ប៉ុន្តែពេលខ្លះ គឺពិតជាមិនមានជម្រើសទេ ពេលខ្លះពិតជាមិនចង់ឡើយ ប៉ុន្តែសា្ថនភាព កាលៈទេសៈ បង្ខំឱ្យយើងត្រូវតែសម្ដែងខ្លះ ដើម្បីបិទបាំងនូវអារម្មណ៍ និងគំនិតដែលយើងកំពុងតែគិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្លាប់ទេ? ជាមួយម្នាក់ហ្នឹង យើងដឹង និងស្គាល់ចរិតគេច្បាស់ណាស់ថាគេចរិតអាក្រក់បែបណា និយាយដើមយើងពីក្រោយខ្នងយ៉ាងណា យើងជ្រេញ យើងស្អប់ តែដល់ពេលលជួបមុខ ក៏បានត្រឹមតែធ្វើដូចមិនដឹងអី ព្យាយាមញញឹម រាក់ទាក់ ទាំងក្នុងចិត្តយើង ពិតជាចង់និយាយពាក្យថាស្អប់ទៅកាន់គេ ប៉ុន្តែមិនអាច ព្រោះក្រសែភ្នែកមនុស្សជុំវិញខ្លួនយើង គេនឹងគិតថាយើងអាក្រក់ទៅវិញ ព្រោះគេមិនដឹងថា ម្ខាងទៀតបានធ្វើអ្វីខ្លះ និយាយអ្វីខ្លះពីយើងឡើយ គេដឹង និងឃើញត្រឹមអ្វីដែលនៅចំពោះមុខគេប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

ចង់ចូលក្នុងសង្គមមនុស្សសម័យនេះ ទាមទារឱ្យយើងចេះធ្វើទឹកមុខរួសរាយរាក់ទាក់ ញញឹម ឬធ្វើធម្មតា ដើម្បីបិទបាំងរឿងជាច្រើន មិនមែនមានន័យថាយើងពិសពុល ពុតត្បុតទេ តែវាជាអ្វីដែលយើងគប្បីធ្វើ សង្គមនេះ កុំសាងសត្រូវ រាប់ៗគ្នាទៅ វាល្អជាជាង ព្រោះមនុស្សបច្ចុប្បន្ន ភាគច្រើនចូលចិត្តតែស្ករៗ ប្រឹងសម្ដែងធ្វើល្អ ដើម្បីបិទបាំងសមាសភាពខ្លួនឯង ដូច្នេះ ជាមួយមនុស្សប្រភេទអស់ទាំងនេះ យើងគ្មានអ្វីក្រៅតែពី សម្ដែងតបទៅគេវិញតែប៉ុណ្ណោះ។

ហើយក៏មានពេលខ្លះទៀត យើងត្រូវសម្ដែងធ្វើដូចមនុស្សមិនមានបញ្ហា ប្រឹងសម្ដែងថាខ្លួនឯងមិនអីទេ ដើម្បីបិទបាំងភ្នែកគេ មិនចង់ឱ្យអ្នកណាដឹងថាយើងកំពុងមានទុក្ខ កំពុងជួបការលំបាក គឺបង្ខំចិត្តញញឹម ទាំងស្ថានភាពកំពុងតែយ៉ាប់យ៉ឺន មិនចង់ឱ្យគេឃើញថាខ្លួនឯងទន់ជ្រាយ ជាពិសេសគឺ មិនចង់ឱ្យមនុស្សដែលមើលងាយ និងចាំតែសើចចំអកយើង គេបានចិត្ត គេចាំតែជាន់យើងថែមតែប៉ុណ្ណោះ ម្ល៉ោះហើយ គឺមានតែការបង្ខំចិត្តសម្ដែង បង្ហាញរូបភាពក្លែងក្លាយ ដើម្បីបិទបាំងភ្នែកគេ តែអ្វីដែលសំខាន់គឺ យើងមិនបានទៅពិសពុល បង្កប់ល្បិចពុតត្បុតដើម្បីបំផ្លាញអ្នកណាឡើយ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូត សូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T