ប្រយ័ត្នស្តាយក្រោយ! ពេលបានទៅដល់ខេត្តមណ្ឌលគិរីហើយ មិនគួររំលងកន្លែងទាំង ៤ នេះទេ

//s5.kh1.co/75/75b6264d4f55f5a9fb9032edb40b98f24e08c87d.jpg
យល់ដឹង

 ០២-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សព្វថ្ងៃនេះ ខេត្តមណ្ឌលគិរីបានជាប់ជាខេត្តដែលមានទេសភាពបែបធម្មជាតិស្រស់ស្អាត ជាពិសេសនារដូវវស្សាដែលជារដូវធ្លាក់ភ្លៀងនេះតែម្តង

មណ្ឌលគិរី៖ សព្វថ្ងៃនេះ ខេត្តមណ្ឌលគិរីបានជាប់ជាខេត្តដែលមានទេសភាពបែបធម្មជាតិស្រស់ស្អាត ជាពិសេសនារដូវវស្សាដែលជារដូវធ្លាក់ភ្លៀងនេះតែម្តង។ តោះ! ចង់ដឹងថា ពេលបានទៅដល់ខេត្តមណ្ឌលគិរី តើយើងគួរធ្វើដំណើរកម្សាន្តទៅកន្លែងណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ភ្នំដោះក្រមុំ

ភ្ញៀវទេសចរភាគច្រើនគឺមិនដែលរំលងនូវតំបន់ទេសចរណ៍មួយនេះឡើយ។ នៅលើភ្នំនេះមិនត្រឹមតែអាចមើលឃើញទេសភាពធម្មជាតិជុំវិញខេត្តមណ្ឌលគិរីនោះទេ វាក៏ជាកន្លែងទីសក្ការៈសម្រាប់អុជធូបបុណ្យផ្សងសុំក្តីសុខផ្សេងៗផងដែរ។

រូបភាពពីលើភ្នំដោះក្រមុំ
រូបភាពពីលើភ្នំដោះក្រមុំ

២. សមុទ្រឈើ

បើស្តាប់មើលទៅ យើងប្រាកដជានឹកឃើញដល់ទឹកសមុទ្រជាមិនខាន ប៉ុន្តែនៅទីនោះមិនមែនជាទឹកសមុទ្រឡើយ។ នៅជុំវិញរមណីយដ្ឋានមួយនេះហ៊ុមព័ទ្ធទៅដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ប្រៀបដូចជាទឹកសមុទ្រអ៊ីចឹង។ ហើយថ្មីៗនេះគេបានសងស្ពានឈើដ៏វែងយ៉ាងស្រស់ស្អាត ទាក់ទាញ ពិសេសគឺអ្នកចូលចិត្តថតរូបតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចសម្រាកលំហែកាយទទួលទានអាហារ ឬ ភេសជ្ជៈ ដើម្បីស្រូបយកខ្យល់អាកាសបែបធម្មជាតិទៀតផង។

សមុទ្រឈើ
សមុទ្រឈើ

៣. ទឹកជ្រោះប៊ូស្រា

ក្រៅពីមានសម្រស់ព្រៃប្រឹក្សា នៅក្នុងខេត្តនេះក៏មានទឹកជ្រោះប៊ូស្រាដ៏ស្រស់ស្អាតផងដែរ។ ជាការពិតណាស់ ទឹកជ្រោះប៊ូស្រាពិតជាមានសម្រស់ស្រស់ស្អាតដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិមិនអាចរំលងកន្លែងមួយនេះបាន។ ទឹកជ្រោះនេះបានហូរពីលើភ្នំខ្វាត់ខ្វែងជាច្រើនដំណាក់ ទើបហូរធ្លាក់ដល់ខាងក្រោមជាផ្ទាំងបុកប៉ះជាមួយនឹងផ្ទាំងថ្មធំៗព្រមទាំងទឹកថ្លាប្រៀបដូចកញ្ចក់ទៀតផង ជាហេតុដែលធ្វើឲ្យភ្ញៀវទេសចរលង់នឹងសម្រស់រមណីយដ្ឋានមួយនេះ។

ទឹកជ្រោះប៊ូស្រា
ទឹកជ្រោះប៊ូស្រា

 ៤. ភូមិពូតាំង

ភ្ញៀវទេសចរមួយចំនួនមិនទាន់បានដឹង និងមិនទាន់បានទៅដល់តំបន់មួយនេះឡើយ។ នៅក្នុងតំបន់ ភូមិពូតាំង គឺពិតជាមានភាពទាក់ទាញដោយសារសម្បូរទៅដោយព្រៃប្រឹក្សាយ៉ាងស្រស់ស្អាត និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយរំសាយទុក្ខព្រួយអស់មួយកម្រិតពេលបានទៅដល់តំបន់មួយនេះ។ នៅក្នុងតំបន់នេះទៀតសោត គឺសម្បូរទៅដល់បងប្អូនជនជាតិភាគតិចរស់នៅ។ មិនត្រឹមតែប៉ុណ្ណោះ បងប្អូនជន ជាតិភាគតិចទាំងនោះក៏មានលក់នូវវត្ថុអនុស្សាវរីយ៍ជាច្រើនដែលធ្វើដោយដៃផ្ទាល់ និងផ្លែឈើជាច្រើនមុខសុទ្ធសឹងជារបស់ធម្មជាតិតែម្តង៕

រូបភាពពីលើភ្នំពូតាំង
រូបភាពពីលើភ្នំពូតាំង
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T