ការសិក្សារថ្មីរកឃើញថា ករណីជំងឺផ្លូវចិត្តខ្លះ អាចបណ្ដាលមកពីប៉ារ៉ាស៉ីតម៉្យាងចូលក្នុងខួរក្បាល

//s9.kh1.co/14/1485ee067bf2dc12092cf77eaf26b50af0367c35.png
យល់ដឹង

 ១១-កញ្ញា-២០២៦ ២ល្ងាច · ២ ខែមុន

មូលហេតុនៃជំងឺផ្លូវចិត្តករណីខ្លះ អាចបណ្ដាលមកពីប៉ារ៉ាស៉ីតម៉្យាងចូលក្នុងខួរក្បាល

មនុស្សជាច្រើនយល់ច្រឡំថាជាជំងឺផ្លូវចិត្ត ក្នុងករណីខ្លះអាចពាក់ព័ន្ធនឹងការឆ្លងមេរោគប៉ារ៉ាស៊ីត។ ជំងឺ Toxoplasmosis ដែលបង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii អាចឆ្លងចូលទៅក្នុងខួរក្បាល ហើយក្នុងករណីខ្លះ វាត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយរោគសញ្ញាដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/fc/fc3ceb6e77e986260fa28f94140a286ac740556b.jpeg

បន្ទាប់ពីប្រើប្រាស់ថ្នាំអស់រយៈពេលជាច្រើនឆ្នាំដោយមិនមានភាពប្រសើរឡើង អ្នកជំងឺមួយចំនួនអាចនឹងរកឃើញថាមានបញ្ហាសុខភាពលាក់កំបាំងមួយដូចជាជំងឺ Toxoplasmosis នៅខួរក្បាល ឬនៅភ្នែក ដែលកំពុងប៉ះពាល់ដល់មុខងារខួរក្បាល និងសារធាតុបញ្ជូនសញ្ញាប្រសាទ (neurotransmitters) ដែលថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្តព្យាយាមគ្រប់គ្រង ដែលធ្វើឱ្យប្រសិទ្ធភាពនៃការព្យាបាលថយចុះ។

https://s9.kh1.co/__image/w=650,h=515,q=100/c6/c6e873ef2a948307960b5ed924e820d950ebcbae.jpeg

របាយការណ៍ករណីសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី BMC Psychiatry បានពិពណ៌នាអំពីអ្នកជំងឺម្នាក់ដែលមានជំងឺធ្លាក់ទឹកចិត្តដែលពិបាកព្យាបាល (treatment-resistant depression) ប៉ុន្តែបានធូរស្រាលឡើងវិញបន្ទាប់ពីទទួលបានការព្យាបាលដែលផ្តោតលើការកម្ចាត់ប៉ារ៉ាស៊ីតនោះ។

អ្នកស្រាវជ្រាវបានកត់សម្គាល់ថា ទោះបីជាមិនសូវជួបប្រទះញឹកញាប់ក៏ដោយ ការឆ្លងមេរោគដែលប៉ះពាល់ដល់ខួរក្បាលអាចរួមចំណែកបង្កឱ្យមានរោគសញ្ញាផ្លូវចិត្តក្នុងករណីខ្លះ៕

ប្រភព៖ Know More

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T