តើគួរញ៉ាំចេកប៉ុន្មានផ្លែក្នុងមួយថ្ងៃទើបមានសុវត្ថិភាព?

//s9.kh1.co/1e/1e7c66a7cb5dea6b70a55b3558b179c953138c86.jpg
យល់ដឹង

 ១៧-កញ្ញា-២០២៦ ១០ព្រឹក · ៧ ថ្ងៃមុន

តើគួរញ៉ាំចេកប៉ុន្មានផ្លែក្នុងមួយថ្ងៃទើបមានសុវត្ថិភាព?

សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ ការញ៉ាំចេកពី ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ គឺជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព និងមានសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែការញ៉ាំច្រើនហួសប្រមាណ អាចបណ្តាលឱ្យឡើងទម្ងន់ និងខ្វះសារធាតុចិញ្ចឹម។

ចេកគឺជាផ្លែឈើដែលងាយស្រួលញ៉ាំ មានរសជាតិផ្អែមពីធម្មជាតិ និងសម្បូរទៅដោយសារធាតុចិញ្ចឹម។

បើយោងតាម Healthline ចេកបានផ្តល់នូវសារធាតុម៉ង់ហ្គាណែស ប៉ូតាស្យូម ព្រមទាំងវីតាមីន C និង B6។

ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំចេកច្រើនក្នុងមួយថ្ងៃ អាចនឹងមិនសមស្របសម្រាប់មនុស្សគ្រប់គ្នានោះទេ ជាពិសេសអ្នកដែលមានបញ្ហាសុខភាពប្រចាំកាយ។

ផលប៉ះពាល់នៃការទទួលទានចេកច្រើនពេក៖

១.  លើសប៉ូតាស្យូម (កម្រិតប៉ូតាស្យូមខ្ពស់)

  • មនុស្សទូទៅអាចញ៉ាំចេក ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃបានដោយសុវត្ថិភាព (ចេក ១ ផ្លែមានប៉ូតាស្យូមប្រហែល ៤០០mg)។
  • ប៉ុន្តែអ្នកមាន ជំងឺតម្រងនោម អាចពិបាកបញ្ចេញប៉ូតាស្យូម ដែលអាចបណ្តាលឱ្យចុះខ្សោយសាច់ដុំ ខ្វិន ឬចង្វាក់បេះដូងដើរមិនប្រក្រតី។

២. ឡើងជាតិស្ករក្នុងឈាមលឿន

  • ចេកមានជាតិស្ករ និងកាបូអុីដ្រាតខ្ពស់។
  • អ្នកជំងឺទឹកនោមផ្អែម គួរញ៉ាំចេកជាមួយអាហារដែលមានប្រូតេអុីន ឬខ្លាញ់ល្អ (ចៀសវាងញ៉ាំចេកតែមួយមុខ) ដើម្បីការពារកុំឱ្យជាតិស្ករកើនឡើងលឿនពេក។

៣.  បញ្ហាប្រព័ន្ធរំលាយអាហារ

  • ការញ៉ាំចេកច្រើនពេកអាចឱ្យ ហើមពោះ ទល់ខ្យល់ ឬរាគ ដោយសារចេកមានជាតិសរសៃ និងសារធាតុ FODMAPs ដែលជាក្រុមនៃកាបូអុីដ្រាតដែលអាចបង្កការលំបាកដល់មនុស្សមួយចំនួនក្នុងការរំលាយ។

ហេតុនេះហើយ អ្នកដែលមាន ជំងឺពោះវៀនឆាប់ប្រតិកម្ម (IBS)ក្រពះមិនត្រូវជាមួយអាហារសរសៃច្រើន អាចនឹង ឆាប់ឈឺពោះ ហើមពោះ ឬរាគ កាន់តែខ្លាំងប្រសិនបើញ៉ាំច្រើនពេក។

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

//s9.kh1.co/ad/ad78169807dd6fcd070a2154598c528d193d7286.jpeg

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍​ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

 ១៩-សីហា-២០២៦ 
 ១១ព្រឹក · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T