ពេលខ្លះ យើងមិនអាចបន្ទោសគេបានទេថា ហេតុអ្វីគេបោះបង់យើងចោលដែលជាអ្នកចូលមកមុន ហើយទៅជ្រើសយកអ្នកថ្មី ដែលទើបនឹងស្គាល់ ដែលគេនោះមកក្រោយយើងសោះ។

មនុស្សគ្រប់គ្នាសុទ្ធតែមានជម្រើស ដរាបណាយើងមិនអាចផ្ដល់អ្វីមួយដែលជាទីពឹង ឬអារម្មណ៍សុវត្ថិភាពក្នុងទំនាក់ទំនង នោះច្បាស់ណាស់ថា គេមានសិទ្ធិក្នុងការជ្រើសរើសដៃគូដែលល្អ សាកសមចំពោះគេ សម្រាប់ជីវិត សម្រាប់អនាគតតទៅថ្ងៃមុខ ដោយមិនបាច់ខ្វល់ទេថា អ្នកណាមកមុន ឬអ្នកណាមកក្រោយ សំខាន់ឱ្យតែគេអាចជឿជាក់ ទុកចិត្ត និងទទួលយកបាន។

រូបតំណាង

រឿងរ៉ាវមួយចំនួនដែលតែងតែកើតឡើង ដូចជា ហេតុអ្វីមនុស្សស្រីមិនអាចរង់ចាំមនុស្សប្រុសដែលនាងស្រឡាញ់ ត្រឹមរយៈពេល៣ឆ្នាំ ៥ឆ្នាំ ឬលើសពីនេះ ហេតុផលច្បាស់ណាស់គឺ មកពីបុរសម្នាក់នោះ មិនដែលធ្វើនូវអ្វីដើម្បីឱ្យនាងទុកចិត្ត និងពឹងផ្អែកបាន។

មនុស្សប្រុសមួយចំនួនសម្អាងថាខ្លួនស្រឡាញ់នាងស្មោះ គិតថាខ្លួនជាអ្នកមកមុន តែងតែឱ្យមនុស្សស្រីរង់ចាំខ្លួនដោយមិនខ្វល់ពីអារម្មណ៍របស់នាងបែបណា ដូច្នេះកុំបន្ទោស នៅពេលដែលមានអ្នកថ្មី ឬអ្នកក្រោយ គេចូលមកក្នុងជីវិតនាង ដែលគេអាចយកចិត្តនាងបាន នោះក៏ព្រោះតែគេច្បាស់លាស់ ហ៊ានទទួលខុសត្រូវក្នុងការមើលថែនាងទៅថ្ងៃអនាគត ដូច្នេះគេជាអ្នកក្រោយដែលបាននាងយកទៅមើលថែហើយ។

រូបតំណាង

ចិត្តមនុស្សស្រី នាងមិនខ្វល់ទេថា អ្នកណាមកមុន ឬអ្នកណាមកក្រោយ សំខាន់ឱ្យតែអ្នកច្បាស់លាស់ អាចផ្ដល់សុភមង្គលដល់នាង ជាពិសេសនោះគឺ ចូលមកក្នុងជីវិតរបស់នាង ដោយមិនចាកចេញ មិនបោះបង់ ឬទុកនាងចោល មិនថាស្ថិតក្នុងកាលៈទេសៈ ឬស្ថានភាពបែបណាទេ គឺអាចកំដរនាងបានគ្រប់ពេល នៅក្បែរនាងរហូត ជាកម្លាំងចិត្ត ជាស្នាមញញឹម និងអាចផ្ដល់ឱ្យនាងនូវអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាពគ្រប់ពេលវេលា៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]