ភ្នំពេញ៖ ប្រភពពី នាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា អនុវត្តតាមបញ្ជា របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការ ដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ ទទួលផែនសន្តិសុខ នាយក ដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយ នាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបករណី ឃាតកម្ម លើជនជាតិជប៉ុន ឈ្មោះ KITAKURA KOSEI ហើយបានបញ្ជូន ទៅតុលាការសាលា ដំបូងកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣នេះ ។ នេះបើយោងតាម គេហទំព័រអគ្គស្នងការ នគរបាលជាតិ។

គេហទំព័រ អគ្គស្នងការ នគរបាលជាតិ បានរំលឹកថា កាលពីអាធ្រាត ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ មានករណី ឃាតកម្មលើ ជនជាតិជប៉ុន ឈ្មោះ KITAKURA KOSEI ភេទប្រុស អាយុ ៤៤ ឆ្នាំ នៅចំណុច អាផាតមិន (Apartment) ម៉ាលីយ៉ា ផ្ទះលេខ២៣ ផ្លូវ ២៨៨ភូមិ៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរ រូបមាន ៖ ១-ឈ្មោះ អ៊ិន សុខឆេង ហៅ អេង ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ផ្ទះជួល ភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ភ្នំពេញ មាន ប្រពន្ធឈ្មោះ ម៉ៅ ស្រីម៉ុច ។ ទី២-ឈ្មោះ ពៅ ណុច ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅ សង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញ ភស្តុតាងរួមមាន អាវុធខ្លីម៉ាកK59 លេខ៥២០២ ចំនួន០១ដើម, បង់០១ និងគ្រាប់ចំនួន០៦គ្រាប់ ម៉ូតូ ម៉ាកហុងដា ឆាលី ០១ គ្រឿង និងម៉ាកហុងដា ឌ្រីម C125 ស៊េរី២០១៣ ០១ គ្រឿង, រ៉ឺម៉កម៉ូតូកង់បី ០១ គ្រឿង លិខិតឆ្លងដែនជនជាតិអាល្លឺម៉ង់ ០១ ច្បាប់ លេខA 1606336 ទូរស័ព្ទម៉ាកNokia ០១ គ្រឿង ,ម៉ាកLG ០១ គ្រឿង និងម៉ាកអាយហ្វូន 3G ០១ គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឈ្មោះ ពៅ ណុច ចំនួន ០១ ៕

ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]