“Gwiyomi” គឺជាបទចម្រៀងមួយបទ ដែលច្រៀងដោយតារាចម្រៀង របស់ប្រទេសកូរ៉េខាងត្បូង គឺកញ្ញា Hari ដោយមានក្បាច់រាំគួរឲ្យស្រលាញ់ផងដែរ ហើយត្រូវបានអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត យកក្បាច់រាំនៃបទចម្រៀង “Gwiyomi” មួយនេះមករាំតាម ហើយបានបញ្ចេញកាយវិការ គួរឲ្យស្រលាញ់។

បើយោងទៅតាមវេបសាយ វិគីភីឌា បានឲ្យដឹងថា បទចម្រៀង “Gwiyomi” ឬ “Kwiyomi” ដែលច្រៀងដោយតារាចម្រៀង Hari គឺបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយកាយវិការសម្រាប់ការរាំ នៅក្នុងបទនេះដែរ គឺជាការជម្រុញ និងលើកទឹកចិត្តពីសំណាក់ តារាប្រុស Jung Ilhoon ដែលជាសមាជិក នៃក្រុម “BtoB” របស់ប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ផងដែរថា កាយវិការនៅក្នុងបទចម្រៀង “Gwiyomi” នេះ ត្រូវបានគេហៅថា “Gwiyomi Player” ហើយវាបានជម្រុញ ឲ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន នៅក្នុងតំបន់អាស៊ី ផ្ទុះឡើងនូវការរាំ “Gwiyomi Player” មួយនេះ ដោយមានការកែតំរូវផ្ទាល់ខ្លួនខ្លះៗ។

សូមទស្សនាវិដេអូ នៃបទចម្រៀង “Gwiyomi” និង “Gwiyomi Player” ទាំងអស់គ្នា៖

នេះជាការធ្វើ "Gwiyomi Player" របស់តារាចម្រៀង Hari

នេះគឺជាបទចម្រៀង "Gwiyomi" របស់តារាចម្រៀង Hari

នេះគឺជាការធ្វើ "Gwiyomi Player" របស់អ្នកនិយមលេងអ៊ីនធឺណេត

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបទចម្រៀង "Gwiyomi" និង "Gwiyomi Player" នេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]