នេះគឺជាទន្សាយដែលមានការអត់ធ្មត់បំផុត មានឈ្មោះថា Vinnie បានក្លាយទៅជាទីចាប់អារម្មណ៍ពីមនុស្សនានា ទូរទាំងប្រព័ន្ធ អ៊ីនធឺណេត បន្ទាប់ពីម្ចាស់របស់វា បានបង្ហោះរូបភាពរបស់វាទៅក្នុង គេហទំព័រមួយ។

មិនថារបស់អ្វីនោះទេ ឲ្យតែម្ចាស់របស់វា យកមកដាក់លើក្បាលរបស់ Vinnie គឺមិនធ្លាក់ឡើយ ដោយទន្សាយមួយក្បាលនេះ អាចរក្សានូលំនឹងរបស់ វត្ថុដែលនៅលើក្បាលរបស់វា ដូចជាការ៉េម កូនទាជ័រ ផ្លែចេក កំប៉ុងទឹក និងរបស់ជាច្រើនទៀត។ រូបភាពទាំងអស់ម្ចាស់របស់ Vinnie បានដាក់ចូលទៅក្នុងគេហទំព័ររូបភាព Tumblr ដែលបានដាក់ចំណងថា “Stuff On My Rubbit” និងបានចែករំលែកតាមគេហទំព័រសង្គម Twitter ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ រយៈពេលតែសប្ដាហ៍ប៉ុណ្ណោះ គឺមានអ្នកទស្សនារហូតដល់ ២៧០,៩៦០ដង។ ម្ចាស់របស់ Vinnie មិនបានបង្ហាញពីឈ្មោះរបស់នាងនោះទេ គ្រាន់តែដឹងថា ម្ចាស់របស់វាគឺជាស្រី ដែលបានថតរូបភាពទន្សាយរបស់នាង ដោយខ្លួននាងផ្ទាល់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖



















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]