កំពង់ឆ្នាំង ៖ ក្រុមក្មេងទំនើង ចំនួន២ក្រុម បានធ្វើសកម្មភាព ដេញវាយនិងកាប់ចាក់គ្នា យ៉ាងប្រសេច ប្រសាច បង្កភាពអនាធិបតេយ្យ ទាំងកណ្ដាលយប់ បន្ទាប់ ពីពួកគេមានជម្លោះ  ពាក្យសំដីជាមួយគ្នា នៅ ក្នុងក្លឹបកំសាន្ដរាត្រី យីហោ SK មានទីតាំងស្ថិតនៅខាងក្រោយ សណ្ឋាគាររស្មីសុខាញូយ៉ក ដែលមាន ម្ចាស់ តែមួយ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ ឆ្នាំង ។

យ៉ាងណាក៏ដោយ ក្រុមក្មេងទំនើងចំនួន ៨នាក់ ត្រូវបានកម្លាំងនគរបាលក្រុងកំពង់ ឆ្នាំង និងកម្លាំង នគរបាលមូលដ្ឋាន ធ្វើការ ឃាត់ខ្លួនភ្លាមៗក្រោយកើតហេតុ ខណៈដែល យុវជនម្នាក់រងរបួសធ្ងន់ ត្រូវក្បាលដេរជា ច្រើនថ្នេរ ដោយសារតែ ភាគីម្ខាងយកដុំថ្ម វាយ។

ហេតុការណ៍ក្មេងទំនើង ដេញវាយកាប់ ចាក់គ្នា ក្រោយមានទំនាស់ពាក្យសំដីពេល ផឹកស៊ីនៅក្នុងក្លឹបរាត្រី ្សគ ដែលសំបូរនូវ ការរិះគន់ថា ក្លឹបកំសាន្ដមួយនេះ ជា កន្លែង ពង្វក់ក្មេងៗជាពិសេស សិស្សសាលានោះ បាន កើតឡើង កាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣។

ស្នងការរងនគរបាល និងជាប្រធានការិ យាល័យកណ្ដាលយុត្ដិធម៌ លោកប្រាក់ វុឌ្ឍី បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៣ថា ក្មេងទំនើងទាំង៨នាក់ ស្ថិតក្រោម ការសាកសួរនៅឡើយ ពីសំណាក់នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ មុនពេលបញ្ជូន ទៅកាន់តុលាការ ដោយ លោកអះអាងថា នៅពេលសួរចប់នោះនឹង ត្រូវបញ្ជូនក្មេងទាំងនេះ ប៉ុន្មាននាក់ទៅកាន់ តុលាការ ។

នាយរងការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល ខេត្ដកំពង់ឆ្នាំង លោកទេព សារ៉ាត់ បាននិយាយថា ក្មេង ទំនើងទាំងនេះ ស្ថិត ក្រោមការសាកសួរនៅឡើយ ពីសំណាក់ សមត្ថកិច្ចរបស់លោក ហើយបើសិនសួរចប់ នៅរសៀលនេះ សមត្ថកិច្ចនឹងបញ្ជូនពួកគេ ទៅកាន់សាលាដំបូងខេត្ដកំពង់ឆ្នាំង ដើម្បី ចាត់ការតាមផ្លូវ ច្បាប់ ប៉ុន្ដែបើ សួរមិនទាន់ ហើយ រហូតទៅដល់ព្រឹកថ្ងៃទី២០នោះនឹង បញ្ជូនទៅតុលាការ នៅពេលនោះដែរ ។

យ៉ាងណាក៏ដោយ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរូបនេះ បានអះអាង ថា និងបញ្ជូនពួក គេទាំង៨នាក់ ទៅកាន់ សាលាដំបូងខេត្ដកំពង់ឆ្នាំង ប៉ុន្ដែ ចំពោះដំណើរ រឿង និងមូលហេតុ ដែលឈាន ទៅដល់ការ ដេញវាយនិងកាប់ចាក់គ្នាយ៉ាងអនាធិប តេយ្យ ពីសំណាក់ក្រុមក្មេងទំនើងទាំងនេះ លោកទេព សារ៉ាត់ បានអះអាងថា មិនទាន់ ដឹងច្បាស់ នៅឡើយ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ក្មេងទំនើងចំនួន ២ក្រុម ដែលមួយក្រុមមាន ទីលំនៅក្នុងទីរួមខេត្ដតែម្ដង និងមួយ ក្រុម ទៀតមានទីលំនៅម្ដុំផ្សារព្រៃខ្មែរ ស្រុករលា ប្អៀរ បាននាំគ្នាចូលទៅផឹកស៊ីនិងរាំលេង កំសាន្ដ នៅក្នុងក្លឹបខាងលើ ប៉ុន្ដែពេលកំពុង ផឹកស៊ី នោះ ទំនងពួកគេ ទាំងពីរក្រុមមាន ជម្លោះពាក្យសំដីជាមួយគ្នា បានធ្វើឱ្យមាន ការប៉ះទង្គិច ប៉ុន្ដែមិនបាន វាយគ្នានៅក្នុងក្លឹប ឡើយ លុះពេលចេញមកក្រៅក្លឹប ស្រាប់តែ ពួកគេ ប្រដាប់ដោយដុំថ្ម ដំបង និងកាំបិត ដេញវាយនិងកាប់ចាក់គ្នាយ៉ាងប្រសេច ប្រ សាច បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពី សំណាក់ ប្រជាពលរដ្ឋ នៅក្បែរនោះ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដថា នៅពេល មានហេតុការណ៍ដេញវាយកាប់ចាក់គ្នា កម្លាំង នគរបាលនៅ ក្រុងកំពង់ឆ្នាំង និងកម្លាំងនគរ បាលមូលដ្ឋាន បានទៅជួយ អន្ដរាគមន៍ភ្លាមៗ រហូតឈានទៅដល់ ការ ឃាត់ខ្លួនក្មេងទំនើង ដែលមានទីលំនៅម្ដុំផ្សារព្រៃខ្មែរ ចំនួន៨ នាក់ ខណៈដែលក្រុមក្មេង ទំនើងម្ខាងទៀត រស់នៅទីរួមខេត្ដ បានរត់គេចខ្លួនអស់ ។

បើយោងតាមសមត្ថកិច្ច នៅក្នុងហេតុ ការណ៍ដេញវាយនិងកាប់ចាក់គ្នានេះ បណ្ដាល ឱ្យយុវជនម្នាក់ ឈ្មោះសុខ វិសាក់ អាយុជាង ២០ឆ្នាំ រស់នៅភូមិត្រញំងបី សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពុងឆ្នាំង រងរបួស ចំក្បាលដេរជា ច្រើនថ្នេរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យភ្លាមៗតែម្ដង។ ដោយឡែកក្លឹបកំសាន្ដ យីហោ SK បានរងនូវការរិះគន់យ៉ាងខ្លាំង ពី សំណាក់ប្រជាពលរដ្ឋ នៅមូលដ្ឋានដោយសារ តែក្លឹប កំសាន្ដមួយនេះ ជាកន្លែងប្រមូលផ្ដុំ ក្រុមក្មេងៗ ជាពិសេសសិស្សសាលា ដែលពួក គេមួយចំនួន ធំភ្លេចការរៀនសូត្រ ព្រោះតែ នាំគ្នាចូលមករាំលេងកំសាន្ដ និងផឹកស៊ីនៅ ក្នុងក្លឹបខាងលើនេះ ។ ប៉ុន្ដែរហូតមកដល់ ពេលនេះ មិនទាន់ឃើញ មានអាជ្ញាធរណា ចាត់វិធានការចំពោះក្លឹបកំសាន្ដខាងលើនេះ នៅឡើយទេ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធផង ដែរ បើទោះបីមានករណីវាយនិងដេញកាប់ ចាក់គ្នាធ្លាប់ កើតមានជាច្រើនលើក នៅក្នុង ក្លឹបកំសាន្ដនេះក៏ដោយ ៕




ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]