បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅផ្តន្ទាទោស ពីបទមនុស្សឃាត ដោយសារតែរូបលោកបាន សំលាប់ប៉ូលិសចរាចរណ៍ដោយចេតនា។ តាមប្រភពព័ត៌មានបានអោយដឹងថា នៅវេលាម៉ោងប្រហែលជា ៤​ ល្ងាចខាងប៉ូលិស​បាន ទទួលទូរស័ព្ទមួយដែលបាន ប្រាប់ថាមានអំពើរឃាតកម្មនៅតាមបណ្តោយផ្លួវ អ៊ីមូ ប្រហែលជា ១០​ នាទីក្រោយមក ប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ ដោយឃើញមានបុរសម្នាក់កំពុងតែអង្គុយលើ កេសស្រាបៀរ ហើយមានបុរសម្នាក់ទៀតដែលមានមុខងារជាប៉ូលិសចរាចរណ៍បានដេកស្លាប់គួរអោយសង្វេគ។ មួយសន្ទុះក្រោយមកមានបុរសម្នាក់ ដែលត្រូវជាបងប្រុសរបស់ឃាតករ (អាវស)​ បានរត់ចូលមកស្ទាបដង្ហើម ជនរងគ្រោះហើយបានស្រែកទៅកាន់ប្អូនថា "ឯងឆ្កួតទេអី ? នេះ​ឯងបានសម្លាប់មនុស្សហើយណា" ប្អូនដែលជាឃាតករ ក៏បានឆ្លើយតបមកវិញថា "ចុះបើខ្ញុំសម្លាប់តើវាយ៉ាងម៉េច? ប៉ូលិសទាំងអស់សមតែស្លាប់"​។ បន្ទាប់មក ប៉ូលិសក៏បានបាញ់ឡើងលើចំនួនពីគ្រាប់ តែឃាតករគ្មានការខ្លាចញញើតបន្តិចសោះ ទើបប៉ូលិសសម្រេចចិត្តបាញ់ ឃាតករហើយយកទៅមន្ទីរពេទ្យព្យាបាល ដើម្បីរង់ចាំការកាត់ទោសពីតុលាការ ។ ទោះជាយ៉ាងណាក៏ដោយក៏ ប៉ូលិសមិនទាន់ដឹងច្បាស់ ពីមូលហេតុពិតនៃអំពើឃាតកម្មនេះដែរ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះឃាតករម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]