បន្ទាប់ពីអាជីវកម្មស្មាតហ្វូនជាប់ក្នុងចំណាត់ថ្នាក់កំពូលទី៤ មក អាជីវកម្មថ្មីមួយទៀត បានចាប់ផ្តើមបើក គឺ realme AIoT នឹងចូលមកក្នុងទីផ្សារកម្ពុជានាពេលខាងមុខនេះ

//s5.kh1.co/ca/ca798633a6d2f652896bbe9f5d2d5a945ec29f4d.jpg
បច្ចេកវិទ្យា

 ១២-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ រហូតមកដល់ ខែមេសា ឆ្នាំ​២០២០ ចំនួនលក់នៃផលិតផលAIoTរបស់realmeនៅទូទាំងពិភពលោក មានចំនួនដល់ទៅជាងមួយលានគ្រឿង។ ហើយសម្រាប់ម៉ូដែលផលិតផលAIot ដែលបានដាក់ប្រកាសកាលពីកន្លងទៅ(រួមទាំង realme Buds Airនិងrealme Bandជាដើម) បានមានការគាំទ្រពីសំណាក់អ្នកសារព័ត៌មាននិងអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក។ ហើយនា ពេលខាងមុខនេះ realmeកម្ពុជានឹងដាក់សម្ភោធជាលើកដំបូងនូវផលិតផលAIoTនៅថ្ងៃទី ១៦ខែមិថុនានិងប្រកាសជាផ្លូវការនូវផលិតផលAIoTបានចូលមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។ហើយដូចគ្នាដែរទៅនឹងអាជីវកម្មស្មាតហ្វូនដែរ ការរំពឹងរបស់realmeទៅលើផលិតផលAIoT គឺអាចក្លាយជាអ្នកផ្សព្វផ្សាយការរស់នៅបែបបច្ចេកវិទ្យាពេញនិយមរបស់យុវវ័យនៅប្រទេសកម្ពុជា ធ្វើអោយយុវវ័យទទួលបានបទពិសោធដ៏ឆ្លាតវៃដែលនាំមកនូវការសប្បាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
realme Audio AIoT Global over 1 million Sell-out
realme Audio AIoT Global over 1 million Sell-out

ម៉ាកផលិតផលបច្ចេកវិទ្យាដែលហ៊ានឆ្ពោះទៅមុខនាំមកនូវផលិតផលដែលពេញនិយមដល់យុវវ័យ

ដោយឈរលើជំហរ ”អ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយម” ” realme នឹងយក បច្ចេកវិទ្យាដែលពេញនិយម និង ការរចនាដែលពេញនិយមមករួមបញ្ចូលគ្នានិងព្យាយាមនាំមកនូវផលិតផលពេញនិយមដ៏អស្ចារ្យជូនដល់​អតិថិជន។ បើតាមព័ត៌មានបានអោយដឹងថា ផលិតផលដែលជិតនឹងដាក់ប្រកាសនៅក្នុងទៅផ្សារប្រទេសកម្ពុជាឆាប់ៗនេះគឺមានrealme Buds Air Neo និងrealme Watch ។ដោយឆ្លងកាត់ប្រព័ន្ធកណ្តាលរបស់realme គឺការភ្ជាប់តាមរយៈrealme Link app, ដោយឆ្លងកាត់ការភ្ជាប់តាមរយៈទូរស័ព្ទជាមួយនឹងផលិតផលAIoTពេញនិយមជាច្រើនផ្សេងទៀត នេះនាំអោយការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាកាន់តែមានភាពអស្ចារ្យនិងមានភាពងាយស្រួលថែមទៀត។

ចាប់តាំងពីrealmeបានបង្កើតឡើងដំបូងមកគឺបានប្តេជ្ញាចិត្តធ្វើជាម៉ាកយីហោមួយដែលយល់ពីយុវវ័យបំផុត ហើយrealme Watch និង​realme Buds Air Neo ដែលជិតនឹងដាក់ប្រកាសនៅក្នុងប្រទេសកម្ពុជានេះផងដែរនិងជាផលិតផលបច្ចេកវិទ្យាមួយដែលយុវវ័យតែងតែប្រើប្រាស់ជាប្រចាំនោះ គឺ​ជា​​​​ជំហ៊ានឈានទៅមុខមួយដែលrealme បានខិតខំប្រឹងប្រែងធ្វើអោយក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមរបស់យុវវ៏យ។ សង្ឃឹមថាការដាក់ប្រកាសផលិតផលAIoTលើកនេះ realme នឹងនាំភាពភ្ញាក់ផ្អើលថ្មីមកអោយយើងទាំងអស់គ្នា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T