ប្ដីល្អ! គឺប្ដីដែលចេះខិតខំ ធ្វើការរកលុយឱ្យប្រពន្ធទុកដាក់ មិនមែនចេញក្រៅលួចលាក់ ចិញ្ចឹមស្រី នាំទុក្ខក្ដៅក្រហាយមកឱ្យប្រពន្ធនោះទេ

//s5.kh1.co/fa/faeba8f556e94521617c9a13042b8cf4d48dd4e6.jpg
ប្រលោមលោក & អប់រំ

 ០៥-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឈ្មោះថាជាប្ដីគេហើយ ជាមេគ្រួសារ ត្រូវចះធ្វើខ្លួនឱ្យសាកសមនឹងនាមដែលខ្លួនមាន ត្រូវចេះមើលថែ មើលការខុសត្រូវលើគ្រួសារ ជាពិសេសគឺ មានទំនួលខុសត្រូវក្នុងនាមជាប្ដី បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ធ្វើយ៉ាងត្រូវផ្ដល់ក្ដីសុខ និងសុភមង្គលឱ្យដល់ប្រពន្ធកូន សមាជិកក្នុងគ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាប្ដីល្អម្នាក់ គេខ្លាចណាស់ គឺខ្លាចប្រពន្ធលំបាក ខ្លាចប្រពន្ធខូចចិត្ត គេមិនធ្វើឱ្យប្រពន្ធទឹកភ្នែក ទឹកសម្បោរ កើតទុក្ខ វេទនា គ្រាំគ្រាចិត្ត ព្រោះតែទង្វើផិតក្បត់ ឬលួចលាក់ បង្កើតហិង្សាលើក្រុមគ្រួសារនោះឡើយ មិនថាខ្លួនត្រូវរ៉ាប់រង ប្រឈមមុខ ជួបទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏អាចឈរពាំង ដើម្បីឱ្យប្រពន្ធកូន រួចចាកពីទុក្ខលំបាក ភាពវេទនាទាំងនោះ។

រូបតំណាង
រូបតំណាង

ប្ដីល្អ គឺគេមានតែខិតខំធ្វើការ រកស៊ី រកលុយ យកមកឱ្យប្រពន្ធចាត់ចែងទុកដាក់ មានបែបផែន និងគោលដៅជីវិតច្បាស់លាស់ ចេះឃុំគ្រង មើលថែរក្សា ការពារមនុស្សក្នុងគ្រួសារ ចេះផ្ដល់ពេលវេលា បង្កើតស្នាមញញឹម និងក្ដីសុខសុភមង្គលឱ្យដល់ប្រពន្ធកូន មិនមែនធ្វើការបាត់ៗពីផ្ទះ ឱ្យប្រពន្ធទន្ទឹងចាំផ្លូវ ស្ទើរតែក្លាយជាមនុស្សមានវិបត្តិផ្លូវចិត្ត ព្រោះតែទង្វើ និងការប្រព្រឹត្តមិនគប្បី របស់អ្នកដែលជាប្ដីនោះឡើយ។

ជាមនុស្សប្រុស រៀបការ មានប្រពន្ធមានកូន មានគ្រួសារហើយ គួរចេះកាត់បន្ថយការសប្បាយ ហ៊ឺហារ ការដើរលេងមិត្តភក្តិ បនភឿនបានហើយ លះបង់ការសប្បាយផ្ទាល់ខ្លួន ដើម្បីក្ដីសុខដ៏ពេញលេញរបស់ក្រុមគ្រួសារយើង កុំនាំរឿង នាំភាពក្ដៅក្រហាយ ឱ្យគ្រួសារបាក់បែកប្រេះឆាអី៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T