វីឌីអូឃ្លីប មិននឹកស្មានមួយ ត្រូវបានបង្ហោះនៅលើ ប្រព័ន្ធអ៊ិនធើណេត បង្ហាញពីគ្រោះថ្នាក់ចរាចរណ៍មួយ នៅក្នុងខេត្ត Liaoning ប្រទេសចិន កាលពីថ្ងៃទី ៣១ ខែ មីនា កន្លងទៅនេះ។ តាមរយៈវីឌីអូឃ្លីប បានបង្ហាញ អោយឃើញថា ក្នុងពេលដែលអ្នកដំណើរម្នាក់ កំពុងតែដើរឆ្លងផ្លូវនោះ ស្រាប់តែមានរថយន្ត ប៉ូលីសមួយគ្រឿង បើកមកដល់ រួចក៏បុក ជនរងគ្រោះរូបនោះ អោយដួលនៅនឹងកន្លែង រួចហើយ ក៏ជិះទៅបាត់ ដោយមិនបានចុះមកជួយសង្គ្រោះ ឬ មើលជនរងគ្រោះ បន្តិចឡើយ។ ក្នុងនោះដែរ មិនទាន់មានប្រភពព័ត៌មានណាមួយ បញ្ជាក់លម្អិត ពីហេតុការណ៍នេះ នៅឡើយនោះទេ។ ទោះជាយ៉ាងណា នេះជាសកម្មភាពមួយ ដែលមិនគួរកើតមានសោះឡើយ ដែលក្នុងនាមជាប៉ូលីស តែបែរជាគ្មានទំនួលខុសត្រូវ និង មិនយកចិត្តទុកដាក់ ពីអាយុជីវិត ប្រជាពលរដ្ឋរបស់ខ្លួន បែបនេះទាល់តែសោះ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណា?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]