មនុស្សខ្លះចូលក្នុងជីវិតយេីងរយៈពេលខ្លី​ តែមានន័យ​ និងសាងការចងចាំឱ្យយេីងគ្មានថ្ងៃភ្លេច​ មិនថាជារឿងរ៉ាវល្អ​ ឬអាក្រក់នោះទេ

//s5.kh1.co/bb/bb83d7ab51138f0435ae634d24f6505006976136.jpg
ប្រលោមលោក & អប់រំ

 ០៣-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រហូតមកដល់ថ្ងៃនេះ ខ្ញុំក៏ច្បាស់ក្នុងចិត្តហើយថា គ្មានការជួបណាដែលថាមិនបែកគ្នានោះឡើយ រឿងរ៉ាវដែលបានកើតឡើងហើយ មិនថាល្អ ឬក៏អាក្រក់ក៏ដោយ ក៏វាជាអនុស្សា ជាការចងចាំមួយក្នុងជីវិតយើងដែរ អ្វីៗសុទ្ធតែបានកំណត់ទុករួចជាស្រេចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដែលបានដើរចូលមកក្នុងជីវិតរបស់យើង អ្នកខ្លះចូលមកដោយចៃដន្យ អ្នកខ្លះចូលមកដោយនិស្ស័យ អ្នកខ្លះចូលមកដោយការតាំងចិត្ត តែមិនថាចូលមកដោយបែបណាទេ បើមិនមែនជាគូ គឺសុទ្ធតែអាចបែកគ្នានៅថ្ងៃណាមួយ ជួបហើយក៏បែក នេះជាព្រហ្មលិខិត មនុស្សខ្លះ បើទោះជាយើងមិនដាច់ចិត្តឱ្យគេចាកចេញ ទោះយើងមិនចង់បែកគ្នាជាមួយនឹងគេ ក៏គ្មានវិធីអ្វីអាចឃាត់ចិត្តគេបានដែរ គេចង់ទៅ គឺប្រាកដជាទៅហើយ។

រូបតំណាង
រូបតំណាង

បើបែកគ្នាហើយ ក៏ត្រៀមចិត្ត ហើយទទួលយកការពិតទៅ កុំកុហកខ្លួនឯង កុំលាក់បាំងខ្លួនឯងទៀតអី ការដែលយើងនៅតែទាមទារ ឬឱបក្រសោបមិនព្រមលែង វានឹងធ្វើឱ្យយើងខ្លួនឯងនេះ រឹតតែឈឺចាប់រហូតតែប៉ុណ្ណោះ អ្នកចាស់បែកទៅ ប្រាកដជាមានអ្នកថ្មីចូលមកជំនួសវិញម្ដង នេះហើយជាវដ្តនៃទំនាក់ទំនង មិនអាចចងជាប់គ្នាមួយជីវិតបានទេ អ្នកខ្លះ រៀបការ មានកូនធំៗអស់ហើយ ក៏គេនៅតែបែកចែកផ្លូវគ្នាដែរ រឿងបែកបាក់ គ្មានអ្នកណាចង់ជួបទេ តែក៏គ្មានអ្នកណាអាចឱបជាប់មិនលែងរហូតនោះដែរ ចុងក្រោយ ទទួលស្គាល់ការពិត ទើបជីវិតមិនសូវឈឺចាប់៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T