AEON MALL MID YEAR SALE កម្មវិធីបញ្ចុះតម្លៃពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អ៊ីអន ម៉ល ឱកាសដ៏ល្អសម្រាប់ការជាវទំនិញ សន្សំរហូតដល់ទៅ ៥០%!!

//s5.kh1.co/b1/b14098dfb7bb5d83f47fea928cebc1ddf51d710c.jpg
សង្គម

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ផ្សារទំនើប អ៉ីអន ម៉ល គឺជាបណ្តុំនៃហាងលក់ទំនិញម៉ាកល្បីៗជាច្រើន ដូចជា Mango, Levi’s, Timberland, Ecco, Puma, Adidas, Adidas Original, Armani Exchange និង Superdry ហើយនៅក្នុងនោះផងដែរផ្សារទំនើប​ អ៉ីអន ម៉ល ក៏មានហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗ ព្រមទាំងមានហាងលក់គ្រឿងឧបភោគបរិភោគជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ផ្សារទំនើបអ៉ីអនម៉ល
  ផ្សារទំនើបអ៉ីអនម៉ល

ផ្សារទំនើប អ៉ីអន ម៉ល ក៏មានភោជនីយដ្ឋានប្រកបដោយអាហារសំបូរបែបដែលស្ថិតនៅជាន់ផ្ទាល់ដី និង ជាន់ទី២។ លើសពីនេះទៅទៀត ផ្សារទំនើប អ៉ីអន ម៉ល ក៏មានកន្លែងកំសាន្តជាច្រើនដូចជា រោងភាពយន្ត កន្លែងលេងហ្គេម កន្លែងលេងបូលីង សួនទឹក និងកន្លែងហាត់ប្រាណផងដែរ។ លោកអ្នកក៏អាចស្វែងរកសេវាកម្មជាច្រើនដែលមាននៅក្នុងផ្សារទំនើប អ៉ីអន ម៉ល​ ដូចជាក្រុមហ៊ុនទេសចរណ៍ដែលមានការផ្តល់ការព្រឹក្សាយោបល់ក្នុងការធ្វើដំណើរកំសាន្ត និងការលក់សំបុត្រយន្តហោះ ឱសថស្ថាន ហាងបោកគក់ ទូដកប្រាក់ ATM និងធនាគារដែលមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី២ ដែលជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងអស់គ្នា។ ផ្សារទំនើប អ៉ីអន ម៉ល គឺជាផ្សារទំនើបដែលនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

អំពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំរបស់ផ្សារទំនើប អ៉ីអន ម៉ល..!!

ផ្សារទំនើប អ៉ីអន ម៉ល គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានលក់ទំនិញម៉ាកល្បីៗ និងជាកន្លែងកំសាន្តដ៏ធំជាងគេនៅក្នុងទីក្រុងភ្នំពេញ។ អ្វីដែលពិសេសជានេះទៅទៀតនៅក្នុងខែមិថុនា​នេះផ្សារទំនើប អ៉ីអន ម៉ល មានកម្មវិធី លក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ ដ៏ធំមួយសម្រាប់អតិថិជនរបស់ AEON MALL Phnom Penh និង AEON MALL Sen Sok City

កម្មវិធីបញ្ចុះតម្លៃ MID YEAR SALE
កម្មវិធីបញ្ចុះតម្លៃ MID YEAR SALE

ដំណឹងល្អពីកម្មវិធីនៃការលក់បញ្ចុះតម្លៃពាក់កណ្តាលឆ្នាំ របស់ផ្សារទំនើប​​ អ៉ីអន ម៉ល គឺជាកម្មវិធីបញ្ចុះតម្លៃដ៏ធំមួយដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០។ បើសិនជាលោកអ្នកចូលចិត្តជាវទំនិញ សូមអញ្ជើញមក ផ្សារទំនើប អ៉ីអន ម៉ល ដើម្បីទទួលបាននូវការលក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់លើមុខទំនិញជាច្រើនរួមមាន សម្លៀកបំពាក់ គ្រឿងអលង្ការ សម្លៀកបំពាក់កីឡា គ្រឿងសំអាង គ្រឿងសង្ហារឹម ម្ហូបអាហារ និងភេសជ្ជៈ កម្មវិធីនេះនឹងមានការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ពីតាមបណ្តាហាងជាង២០០ហាងក្នុងផ្សារទំនើប អ៉ីអន ម៉ល

កម្មវិធីបញ្ចុះតម្លៃ MID YEAR SALE
កម្មវិធីបញ្ចុះតម្លៃ MID YEAR SALE

លោកអ្នកអាចស្វែងរកបាននូវមុខទំនិញជាច្រើនប្រភេទ និងច្រើនជម្រើស ព្រមទាំងមានគុណភាពខ្ពស់ដែលសុទ្ធសឹងជាម៉ាកល្បីៗមកពីក្រៅប្រទេស ហើយលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនលើមុខទំនិញទាំងនោះទៀតផង។ រាល់បុគ្គលិកនៅគ្រប់ហាងទាំងអស់ពោពេញទៅដោយភាពរួសរាយរាក់ទាក់ ហើយត្រៀមជួយលោកអ្នកក្នុងពេលជាវទំនិញ។ ហេតុនេះហើយ អតិថិជនទាំងអស់កំុឲ្យរំលងកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យមួយនេះ ព្រោះពេលវេលាបញ្ចុះតម្លៃនេះមានកំណត់។

កម្មវិធីបញ្ចុះតម្លៃ MID YEAR SALE
កម្មវិធីបញ្ចុះតម្លៃ MID YEAR SALE

លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសពីក្រុមហ៊ុនធ្វើដំណើរផ្សេងៗ ក្នុងការធ្វើដំណើរមកផ្សារទំនើប អ៉ីអន ម៉ល ក្នុងឱកាសនៃការលក់បញ្ចុះតម្លៃមួយនេះ។ ក្រៅពីនេះ លោកអ្នកអាចមានឱកាសចាប់ឆ្នោតផ្សងសំណាង និងចូលរួមលេងហ្គេមផ្សេងៗ​ពី ផ្សារទំនើប អ៉ីអន ម៉ល ផងដែរ។ កម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យនេះនឹងប្រព្រិត្តិក្នុងរយៈពេល៥ថ្ងៃ។ចាប់ពីថ្ងៃទី ១១ ដល់២៨ ខែមិថុនា ឆ្នាំ២០២០ នៅផ្សារទំនើប អ៉ីអន ម៉ល ទាំងពីសាខា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T