ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ២០២២៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន នារយៈពេល ៦ ខែកន្លងមកនេះ ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងធំ ដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំ ពីធនាគារ ហ្វីលីព គឺរថយន្ត Lexus LX 570 ពីកម្មវិធីប្រូម៉ូសិន “សន្សំនិងឈ្នះ”។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីចាប់ឆ្នោតផ្សងសំណាងនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារRaffles Hotel Le Royal ដោយទទួលបានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង១០០នាក់ រួមមានភ្ញៀវរបស់ធនាគារ និងថ្នាក់ដឹកនាំនៃធនាគារផងដែរ។ ជាពិសេសទៅទៀតនោះ ធនាគារ ក៏ទទួលបានការអញ្ជើញចូលរួមពី លោក Alvin Koh អនុប្រធានផ្នែកបេសកកម្មនៃស្ថាតទូតសិង្ហបុរីប្រចាំនៅកម្ពុជា ជាភ្ញៀវកិត្តិយនៃកម្មវិធីផងដែរ។

លោក Lee Yong Man សមាជិកនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ធនាគារ ហ្វីលីព ពិតជាមានសេចក្តីសោមនស្សរីករាយ និងទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ដើម្បីរៀបចំកមុ្មវិធីចាប់រង្វាន់ដ៏ធំនេះ ជាពិសេសក្នុងការស្វែងរកម្ចាស់រង្វាន់រថយន្ត Lexus LX570 Kuro Black Edition ស៊េរី ឆ្នាំ ២០២១នេះ។
លោក Lee Yong Man មានប្រសាសន៍បន្ថែមថា“ កម្មវិធីចាប់រង្វាន់ធំនេះបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការគោរពការសន្យាយ៉ាងច្បាស់លាស់របស់ធនាគារ ក្នុងការផ្តល់រង្វាន់ដល់អតិថិជនដែលបានដាក់ប្រាក់បញ្ញើរជាមួយធនាគារ ហ្វីលីព។ កម្មវិធីចាប់រង្វាន់នេះ នឹងផ្តល់នូវទំនុកចិត្តមួយកម្រិតទៀតទៅដល់អតិថិជនរបស់ធនាគារ ដែលកំពុងប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារ ហ្វីលីព។”

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា សម្រាប់ការចាប់ឆ្នោតផ្សងសំណាងធំ នៃកម្មវិធីប្រូម៉ូសិន “សន្សំនិងឈ្នះ” នេះ ធនាគារ នឹងស្វែងរកអ្នកឈ្នះរង្វាន់ ៤៣រង្វាន់ រួមមាន៖ កង់ចំនួន១៤ រង្វាន់ ទូរស័ព្ទ iPhone 13 Pro Max ចំនួន១៤រង្វាន់ ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២២ ចំនួន១៤រង្វាន់ និងរង្វាន់ធំ រថយន្ត Lexus LX570 Kuro Black Edition។


លោក ចាន់ ម៉ាច មានប្រសាសន៍បន្ថែមថា
“កម្មវិធីចាប់ឆ្នោតផ្សងសំណាងថ្ងៃនេះ ត្រូវបានប្រារព្ធឡើង ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលបានជ្រើសរើសប្រើប្រាស់សេវាកម្មធនាគារ ហ្វីលីព។ ធនាគារ ពិតជាមិនអាចមានថ្ងៃនេះបានទេ បើសិនជាមិនមានការគាំទ្រពីសំណាក់អតិថិជន សម្រាប់កម្មវិធីប្រម៉ូសិននេះ។ ក្នុងនាមខ្ញុំជាអ្នកតំណាងឲ្យធនាគារ ខ្ញុំសូមចូលរួមអបអរសាទរដល់អ្នកឈ្នះទាំងអស់ ហើយធនាគារ ហ្វីលីព សូមសន្យាថានឹងនៅបន្តផ្តល់នូវកមុ្មវិធីប្រម៉ូសិន និងការផ្តល់ជូនដ៏គួរឱ្យរំភើបជាច្រើនបន្ថែមទៀតដល់អតិថិជនរបស់យើងនាពេលអនាគតនេះផងដែរ»។

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិន “សន្សំ និងឈ្នះ” ចាប់ផ្តើមធ្វើឡើងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ ។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទាំងអស់នេះ អតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារ ហ្វីលីព ក្នុងចំនួនទឹកប្រាក់ចាប់ពី ១០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ។
សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ទាំង ៤៣នាក់ ធនាគារ ហ្វីលីព នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីអញ្ជើញមកទទួលរង្វាន់តាមរយៈលេខទូរស័ព្ទរបស់ធនាគារ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨។
ធនាគារ ហ្វីលីព ជាធនាគារពាណិជ្ជ ដែលមានភាទុនិកជនជាតិសិង្ហបុរី។ ធនាគារ បានយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជន និងតែងតែបន្តបង្កើតផលិតផលនិងសេវាកម្មតាមប្រព័ន្ធឌីជីថលជាច្រើន។ ចាប់តាំងពីការរួមបញ្ចូលជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត កាលពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ធនាគារ ទទួលបានអតិថិជនដែលដាក់ប្រាក់បញ្ជើរច្រើនជាង១៦ម៉ឺននាក់ ដៃគូសហការជាពាណិជ្ជករច្រើនជាង២ម៉ឺនកន្លែង និងអតិថិជនច្រើនជាង៦ម៉ឺននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ៕

