ធនាគារ ហ្វីលីព​ រកឃើញអ្នកឈ្នះរង្វាន់ ២១ នាក់ទៀត ពីប្រូម៉ូសិន “សន្សំ​ និងឈ្នះ”

//s9.kh1.co/45/45fe1816989f7d36422c05d7a2a8e3eb8c93a69e.jpeg
សង្គម

 ១៦-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើក២​ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២១ នាក់ទៀត ពីកម្មវិធី “សន្សំ និងឈ្នះ”

ភ្នំពេញ​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ - ធនាគារ ហ្វីលីព បានរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើក២​ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ២១ នាក់ទៀត ពីកម្មវិធី “សន្សំ និងឈ្នះ” ។ ​កម្មវិធីនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យកណ្តាល​​របស់​ធនាគារ​ហ្វីលីព ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីចាប់ឆ្នោតផ្សងសំណាងលើកទី២នេះ គឺជាកម្មវិធីដែលធនាគារ ហ្វីលីព បានរៀបចំឡើងដើម្បីថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជនក្នុងរយៈពេលកន្លងមក។ ធនាគារ ហ្វីលីព ក៏បានប្រារព្ធកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាលើកដំបូងដែលធ្វើឡើងកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២២ ផងដែរ។ ដើម្បីបង្ហាញនូវសក្ខីភាពនៅក្នុងការស្វែងរកអតិថិជនដែលមានសំណាងទាំង២១រូប ធនាគារ ហ្វីលីព មិនមានការរៀបចំចាប់ឆ្នោតផ្សងសំណាងតាមរយៈកម្មវិធីអេឡិចត្រូនិ កឡើយ ប៉ុន្តែ បានជំនួសដោយការចាប់ឆ្នោតផ្សងសំណាងតាមរយៈការបង្វិលគ្រាប់ប៉េងប៉ុង ដើម្បីស្វែងរកលេខកូដផ្សងសំណាងពិតប្រាកដ ដែលត្រូវបានជ្រើសរើសសម្រាប់ឈ្នះរង្វាន់។

https://s9.kh1.co/__image/w=650,h=434,q=100/55/551dd63fab37f733148483242dfd8c9d4e7dceb1.jpeg

សម្រាប់ការចាប់ឆ្នោតផ្សងសំណាងលើកទី២នេះ ធនាគារបានផ្តល់ជូនរង្វាន់ជាច្រើនដូចជាម៉ូតូ Honda Dream ២០២២ ចំនួន ៧ រង្វាន់ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន ៧ រង្វាន់ និង កង់ Giant Talon ចំនួន ៧ រង្វាន់។

https://s9.kh1.co/__image/w=650,h=434,q=100/37/37021100e6002baafe5d7c7b4d32452ed8d3f1a9.jpeg

សូមបញ្ជាក់ផងដែរថា កម្មវិធីប្រូម៉ូសិន “សន្សំ និងឈ្នះ” នេះចាប់ផ្តើមចាប់ពីថ្ងៃទី ០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលអតិថិជនគ្រាន់តែធ្វើការសន្សំជាមួយធនាគារហ្វីលីព ក្នុងចំនួនទឹកប្រាក់ចាប់ពី ១០០០ ដុល្លារឡើងទៅ នោះអតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនដូចជា៖  

•​រថយន្ត Lexus LX 570 2021 Kuro Black Edition មួយរង្វាន់

•​ម៉ូតូ Honda Dream 2022 ចំនួន ២៦ រង្វាន់

•​ទូរស័ព្ទ iPhone 13 Pro Max 256G ចំនួន ២៦ រង្វាន់

•​កង់ Giant Talon ចំនួន ២៦ រង្វាន់

សម្រាប់អតិថិជនដែលបានឈ្នះរង្វាន់ទាំង ២១នាក់ ធនាគារ ហ្វីលីព នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីអញ្ជើញមកទទួលរង្វាន់តាមរយៈលេខទូរស័ព្ទរបស់ធនាគារ ០៨៦ ៩៣០ ០០០ ឬ ០៨៩ ៩៨៩ ៨១៨ ៕

https://s9.kh1.co/__image/w=650,h=434,q=100/10/1029ffb544cb16d538cebc24baf1621a5af31794.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/57/57435b9ba63259ae1361306a3ea4637ceee37eee.jpeg
https://s9.kh1.co/__image/w=650,h=457,q=100/8e/8ee113c8e435f627825ce40941f6b1a59ea1bb52.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/5c/5c6e4def43e3ce79ba7f13cb8d57dde311cec64b.jpeg
https://s9.kh1.co/__image/w=650,h=447,q=100/ed/ed4b2cb521ecce4cc2808e540715fb6a8de46e1a.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/f8/f81dcc25846d22b5c9ddc235d3625238fcad6e4b.jpeg
https://s9.kh1.co/__image/w=650,h=379,q=100/d7/d74e1de9c9c42ea551cfde02992faadb15f811ce.jpeg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T