T&L Beauty Center បានបើកសម្អោធជាផ្លូវការហើយ

//s9.kh1.co/f3/f3bc2a63fd02ccc3816f68e537d0c808e864d81c.jpg
សង្គម

 ២៣-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មជ្ឈមណ្ឌលថែរក្សាសម្ភស្សដែលមានឈ្មោះថា T&L Beauty Center របស់ លោកជំទាវ លាង ធារ៉ា បានបេីកសម្ពោធជាផ្លូវការហេីយ ដេីម្បីផ្តល់សេវាកម្មថែរក្សាសម្ផស្ស ដែលមានគុណភាពស្តង់ដាអន្តរជាតិជូនទៅដល់អតិថិជន

ភ្នំពេញ៖  មជ្ឈមណ្ឌលថែរក្សាសម្ភស្សដែលមានឈ្មោះថា  T&L Beauty  Center របស់  លោកជំទាវ  លាង  ធារ៉ា  បានបើកសម្ពោធជាផ្លូវការហើយ  ដើម្បីផ្តល់សេវាកម្មថែរក្សាសម្ផស្ស ដែលមានគុណភាពស្តង់ដាអន្តរជាតិជូនទៅដល់អតិថិជន។ ដោយសារតែមានអតិថិជនច្រើន  ផ្ទុះការចាប់អារម្មណ៍និងសម្រុកកក់សេវាកម្មផ្សេងៗ  ឡើងភ្លូកទឹកភ្លូកដីរង់ចាំទៅទទួលសេវាកម្មនៅមជ្ឈមណ្ឌល ទើបលោកជំទាវសម្រេចរៀបចំកម្មវិធីបើកសម្ពោធជាផ្លូវការតែម្តងទៅ  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
T&L Beauty Center
T&L Beauty Center

លោកជំទាវ  លាង  ធារ៉ា  ដែលជាអគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស  T&L Beauty Center បានឲ្យដឹងថា  នៅថ្ងៃនេះ  (ថ្ងៃទី២២  ខែឧសភា)  មជ្ឈមណ្ឌលរបស់លោកជំទាវ  បានបើកសម្ពោធជាផ្លូវការហេីយ  ដោយគ្រាន់តែរៀបចំកម្មវិធីសែនបើកហាងលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ដោះអាសន្ន  មិនបានរៀបចំធំដុំទេ   ការបើកសម្ពោធនេះ  គឺធ្វើឡើងដោយសារតែមានអតិថិជនច្រើន សម្រុកកក់សេវាកម្មនិងសំណូមពរឲ្យបើកមជ្ឈមណ្ឌលឆាប់ៗ  តាមពិតទៅមជ្ឈមណ្ឌល  របស់លោកជំទាវបានរៀបចំរួចរាល់ជាស្ថាពរយូរហើយ  តែចេះតែពន្យាពេលបើកសម្ពោធ  ដោយសារតែវិបត្តិកូវីដ  ។

លោកជំទាវ  លាង  ធារ៉ា
លោកជំទាវ  លាង  ធារ៉ា

លោកជំទាវ  លាង  ធារ៉ា  បានប្រាប់ឲ្យដឹងទៀតថា មជ្ឈមណ្ឌលថែរក្សាសម្ផស្សរបស់លោកជំទាវគឺមានស្តង់ដា  ការតុបតែង  បច្ចេកទេស  មានអតិថិជន ចុះឈ្មោះមកធ្វើសេវាកម្មច្រើន  តាំងពីមជ្ឈមណ្ឌលមិនទាន់បើកដំណើរការជាផ្លូវការមកម្ល៉េះ។ នៅក្នុងមជ្ឈមណ្ឌល  មានសេវាកម្មថែរក្សាសម្ផស្សជាច្រើនមានដូចជា៖  ម៉ាស្សាមុខជំនាញមកពីប្រទេសកូរ៉េ  ម៉ាស្សាមុខមាន៩ប្រភេទ  តរោមភ្នែក  សេវាកម្មថែរក្សាស្បែក  និងសេវាកម្មបច្រើនទៀត  មជ្ឈមណ្ឌលរៀបចំស្អាតមានអនាម័យស្តង់ដា  ដោយសារតែមានទិញសម្ភារៈថ្លៃមានស្តង់ដា  ឧបករណ៍ទំនើបៗបច្ចេកវិទ្យាចុងក្រោយ  ហើយបើនិយាយពីតម្លៃគឺមិនថ្លៃនោះទេ  អតិថិជន អាចទទួលយកបាន។

T&L Beauty Center
T&L Beauty Center

លោកជំទាវ បន្តថា  មជ្ឈមណ្ឌលថែរក្សាសម្ភស្ស របស់លោកជំទាវ មានសេវាកម្មច្រើនក្នុងការថែសម្ផស្សជូនអតិថិជន  តម្លៃសមរម្យ  គុណភាពល្អ  អ្វីដែលកាន់តែសំខាន់នោះគឺសេវាកម្មល្អ  អនាម័យល្អ  ជាពិសេសនៅក្នុងសម័យកាលកូវីដនេះ គឺមជ្ឈមណ្ឌល បង្កើនការយកចិត្តទុកដាក់ការពារ និងរក្សារអនាម័យខ្ពស់ រៀបចំយ៉ាងល្អដើម្បីការពារសុវត្ថិភាពអតិថិជន។

លោកជំទាវ  លាង  ធារ៉ា  គឺជាបុគ្គលដែលមហាជនស្រលាញ់គាំទ្រ  និងតែងតែជឿជាក់លើផលិតផល  និងមុខជំនួញផ្សេងៗរបស់លោកជំទាវ  ទើបធ្វើឲ្យជំនួញថ្មីផ្នែកថែរក្សាសម្ផស្សនេះ  ទទួលបានការគាំទ្រខ្លាំងបែបនេះ។ ហើយនៅលើបណ្តាញសង្គម  មានការ  share & comment  គាំទ្រមជ្ឈមណ្ឌលថែរក្សាសម្ផស្ស T&L Beauty Center យ៉ាងច្រើនលើសការរំពឹងទុក  ហេីយក៏មានអ្នកកក់សេវាកម្មជាច្រើន  បន្តកន្ទុយតែម្តង៕

T&L Beauty Center
T&L Beauty Center
T&L Beauty Center
T&L Beauty Center
T&L Beauty Center
T&L Beauty Center
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T