ភ្នំពេញ៖ ទស្សនិកជនអ្នកនិយមលេងបណ្តាញសង្គម និងអតិថិជនជាច្រើន ប្រាកដជាបានស្គាល់ហើយ នូវកេរ្តិ៍ឈ្មោះល្បីល្បាញ របស់លោកជំទាវ លាង ធារ៉ា ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd ជាស្ត្រីដែលមានរូបសម្រស់ស្រស់ស្អាត ឆ្លាតហើយពូកែ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពីស្រ្តីមេផ្ទះម្នាក់ ក្នុងរយៈពេលជាង៤ឆ្នាំលោកជំទាវ បានវិវត្តន៍ខ្លួនពីអ្នកលក់អនឡាញធម្មតា ក្លាយជាម្ចាស់អាជីវកម្មធំៗដូចជា៖ហាងលក់កាបូប និងសម្លៀកបំពាក់នារី T&L Fashion, ផលិតផលថែរក្សាសម្ផស្សម៉ាកយីហោខ្មែរ ធីអែនអិលនែតឈើរ៉ល T&L Natural ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនកម្ពុជា, មជ្ឍមណ្ឌលថែរក្សាសម្រស់ T&L Beauty Center ដែលមានអតិថិជនជាច្រើន កំពុងបានទទួលសេវាកម្ម, ហើយថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោកជំទាវបានប្រារពពិធីកាត់ខ្សែរបូសម្ពោធហាងគ្រឿងអលង្ការ ធីអែនអិល T&L JEWELRY ដ៏ធំមួយទៀត ក្រោមអធិបតីភាព លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា-ព្រិទ្ធសភា និងអធិការកិច្ច ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកជំទាវ លាង ធារ៉ា គឺជាភរិយារបស់លោកឧកញ៉ា ឌី ជោត ដែលអាចចាត់ទុកថា ជាគ្រួសារគំរូមួយនៅលើបណ្តាញសង្គម ដែលមិនធ្លាប់មានរឿងអាស្រូវគ្រួសារឡើយ មិនតែប៉ុណ្ណោះពួកគាត់តែងតែធ្វើសកម្មភាពចែករំលែកនូវបទពិសោធន៍រស់នៅល្អៗដល់អ្នកគាំទ្រជាច្រើន ជាពិសេសសមាជិកគ្រួសារស្រ្តីធីអែនអិល តាមរយៈការធ្វើសិក្ខាសាលា និងនៅលើបណ្តាញសង្គមនានា ប្រជាប្រិយរបស់ពួកគាត់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកើនឡើងជាលំដាប់។

លោកជំទាវ មានប្រសាសន៍ថា៖
"ជាស្រ្តីមិនមែនកើតមកសម្រាប់តែធ្វើកិច្ចការផ្ទះ និងមើលថែគ្រួសារតែប៉ុណ្ណឹងទេ យើងត្រូវមានឆន្ទៈ និងមហិច្ឆតាអោយធំ ហ៊ានស្រម៉ៃអោយធំ ដាក់គោលដៅអោយច្បាស់ ហើយធ្វើសកម្មភាពទៅរកគោលដៅ ដើម្បីសម្រេចក្តីសុបិន្តរបស់យើង។ ជាក់ស្តែងរូបខ្ញុំផ្ទាល់បានធ្វើការតស៊ូ មិនព្រមចុះចាញ់រាល់ឧបសគ្គទាំងឡាយ នៅក្នុងដំណេីរជីវិតជាសហគ្រិន ដើម្បីសម្រេចគោលដៅ ហើយទន្ទឹមនិងនេះផងដែរ យើងត្រូវតែបន្តការរៀនសូត្ររហូតជាប់ជានិច្ច។
លោកជំទាវបានបញ្ជាក់ថា៖
យើងត្រូវតែចេះរីករាយ ហើយមានមោទនភាពចំពោះលទ្ធផលនៃភាពរីក ចំរើនដែលខ្លួនទទួលបាន ពីសកម្មភាពរបស់យើង កុំប្រៀបធៀបជាមួយអ្នកដ៏ទៃ សំខាន់ត្រូវតែធ្វើអោយមានកំណើនជានិច្ច។

លោកជំទាវ ពិតជាស្ត្រីម្នាក់ក្នុងចំណោមជើងខ្លាំងដ៏ទៃទៀត ព្រោះក្នុងវ័យខ្ទង់៣០ឆ្នាំសោះ អាចសម្រេចក្តីស្រមៃខ្លួនឯងបានទាំងអស់ ពិតជាអស្ចារ្យគួរអោយសរសើរមែន៕



