កំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត និង អ្នករួមដំណើរស្រី-ប្រុស ៥នាក់ផ្សេងទៀត បានរងរបួស ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរលើកំណាត់ ផ្លូវជាតិលេខ៥ ក្នុងភូមិកុសុមៈ ឃុំទឹកហូត ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ៧ និង៤៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរនេះ ម៉ាកឡង់គ្រីស័រ ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2J-7597។ សមត្ថកិច្ចបន្តថា រថយន្តរងគ្រោះថ្នាក់ខាងលើ បានធ្វើ ដំណើរក្នុងទិសដៅមកពីខេត្តបាត់ដំបង ឆ្ពោះទៅរាជធានីភ្នំពេញ។ លុះដល់ចំណុចកើតហេតុ ត្រង់កន្លែង ដែលមានផ្លូវកោងខ្លាំង រួមជាមួយនឹងការបើកបរក្នុងល្បឿនលឿនផងនោះ ក៏បណ្តាលឲ្យរថយន្តក្រឡាប់ តែម្តង។

បុរសជាអ្នកបើកបររថយន្តរងគ្រោះថ្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានវ័យរហូតដល់ទៅជាង ៦០ឆ្នាំ ទោះជាយ៉ាងណាជនរងគ្រោះក្នុងរថយន្តទាំងអស់ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីអត្ត សញ្ញាណនៅឡើយទេ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]