បើអ្នកចេះឈរឱ្យត្រូវកន្លែង អ្នកនឹងមានតម្លៃ មិនចាំបាច់អីប្រឹងប្រជ្រៀតខ្លួន ចូលទៅក្នុងជីវិតអ្នកណានោះឡើយ

//s5.kh1.co/18/185b410419968a389dd94396fd9f6782787125d8.jpg
ប្រលោមលោក & អប់រំ

 ២៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មនុស្សយើងម្នាក់ៗ សុទ្ធតែមានគុណតម្លៃរៀងៗខ្លួន ផ្សេងៗគ្នា តែអ្វីដែលសំខាន់នោះគឺ យើងចេះធ្វើឱ្យខ្លួនឯងមានតម្លៃដែរឬទេ? យើងចេះជ្រើសកន្លែងដែលសាកសមនឹងខ្លួនឯងឈរឬទេ? យើងចេះជ្រើសមនុស្សដែលឱ្យតម្លៃយើងដែរឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មនុស្សខ្លះ គេមិនឱ្យតម្លៃយើងទេ ដូច្នេះ យើងក៏មិនគួរណាបង្ខំខ្លួនឯង ឱ្យទៅអង្វរ លន់តួ អែបអប ដើម្បីឱ្យគេឃើញតម្លៃយើងដែរ ព្រោះមនុស្សមិនចេះឱ្យតម្លៃអ្នកដទៃ គេក៏គ្មានថ្ងៃមើលឃើញពីគុណតម្លៃរបស់យើងដូចគ្នា។ កន្លែងខ្លះ មិនសាកសមនឹងយើងទេ ដូច្នេះកុំប្រឹងប្រជ្រៀតខ្លួន ចូលទៅកន្លែងដែលមិនសាកសម ព្រោះវានឹងនាំឱ្យយើងនេះគ្មានតម្លៃ មិនខុសអីពី គ្រាប់ពេជ្រ និងផ្លែចេក ដាក់នៅចំពោះមុខស្វា ស្វាវាប្រាកដជាឱ្យតម្លៃផ្លែចេក ជាងគ្រាប់ពេជ្រហើយ ព្រោះវាមិនដឹងទេថា គ្រាប់ពេជ្រមានតម្លៃប៉ុនណា វាដឹងត្រឹមថា ផ្លែចេកវាអាចស៊ីបាន។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ យើងដឹងពីតម្លៃខ្លួនឯង យល់ច្បាស់ពីគុណសម្បត្តិដែលយើងមាន ដូច្នេះមិនបាច់ទៅភ័យថា អ្នកណាឱ្យតម្លៃយើង កន្លែងណាឱ្យតម្លៃយើងទេ សំខាន់ យើងអាចជ្រើសមនុស្សត្រូវ នៅកន្លែងដែលសាកសម នោះតម្លៃយើងវាក៏នឹងកើតឡើងដោយខ្លួនឯង មានអ្នកគោរពយើងយ៉ាងពិតប្រាកដ។ កុំហត់នឹងព្យាយាមប្រជ្រៀតខ្លួនទៅកន្លែងដែលមិនសាកសម កុំខំលន់តួអែបអបអ្នកណា ដើម្បីឱ្យគេមើលមកឃើញថាយើងនេះល្អ ឬមានតម្លៃ ត្រូវចាំថា ឱ្យតែយើងចេះឱ្យតម្លៃខ្លួនឯង ចេះគោរពខ្លួនឯង ប៉ុណ្ណឹង យើងក៏នឹងមានតម្លៃគ្រប់គ្រាន់ហើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T