កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី Sunny ដែលជាសមាជិកក្រុមតារាចម្រៀង “Girls’ Generation” ត្រូវបានជាប់ឈ្មោះ ជាតារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាត ជាងគេក្នុងប្រទេសកូរ៉េខាងត្បូង តាមរយៈការបោះឆ្នោត ខណៈពេលដែល តារាចម្រៀងប្រុស Luhan នៃសមាជិកក្រុមតារាចម្រៀងប្រុស "EXO-M" ត្រូវបានជាប់ឈ្មោះ ជាតារាចម្រៀងប្រុស ដែលមានរូបរាងសង្ហា និងសម្រស់ស្រស់ស្អាតផងដែរ។

សូមបញ្ជាក់ផងដែរថា តារាចម្រៀងស្រី Sunny ទទួលបានការគាំទ្រ ១៦.៣% ហើយតាមពីក្រោយដោយតារាចម្រៀងស្រី Yuri ដែលជាសមាជិក របស់ក្រុមតារាចម្រៀងស្រី “Girls’ Generation” ដូចគ្នា និងតារាចម្រៀងស្រី Suzy របស់ក្រុម “Miss A”។ ចំនែកឯតារាចម្រៀង ជនជាតិចិន Luhan ទទួលបានការគាំទ្រច្រើនជាងគេ និងតាមពីក្រោយដោយតារាចម្រៀងប្រុស ដែលមានឈ្មោះល្បីល្បាញជាច្រើនរូបទៀត។

តើប្រិយមិត្តទាំងអស់គ្នាយល់ថា តារាទាំងពីររូបនេះយ៉ាងម៉េចដែរ?

















ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]