អត់លុយ តែយើងមានគ្នា ទោះយើងមិនទាន់ធូរធារ តែយើងក៏អាចមានក្ដីសុខ!

//s5.kh1.co/30/30b1284c8e1287bd94f3b8ba3783ad779d3c0999.jpg
ប្រលោមលោក & អប់រំ

 ២៧-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មានប្ដីប្រពន្ធជាច្រើន កាលនៅក្រលំបាក បន់ស្រន់ ខំប្រឹងរកដើម្បីឱ្យមានបាន សល់ទ្រព្យហូរហៀរ តែដល់ពេលមានបានធូរធារ បែរជាចង់ត្រឡប់ទៅរកជីវិតក្រលំបាក ស៊ីអត់ស៊ីឃ្លានវិញ ហេតុផលព្រោះថា ជីវិតពេលមានបាន មានគ្រប់យ៉ាង តែបែរជាប្ដីប្រពន្ធ ក្នុងគ្រួសារ បែរជាមិនមានក្ដីសុខ សុភមង្គល មិនមានសូម្បីតែពេលហូបបាយជាមួយនឹងគ្នា ប្ដីផ្សេង ប្រពន្ធផ្សេង គូខ្លះ ប្ដីថែមទាំងមានស្រី លួចលាក់ចិញ្ចឹមប្រពន្ធចុងថែមទៀត សួរថា តើសុភមង្គលពិត ស្ថិតនៅត្រង់ណា បើគ្រួសារបែរជាបែកបាក់ទីទៃបែបនេះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ជីវិតនៅពេលដែលមានបាន មានសព្វគ្រប់បែបយ៉ាងហើយនោះ បែរជាមិនមានក្ដីសុខ ជីវិតបាត់បង់សុភមង្គល ក៏មិនដឹងថា តើយកទ្រព្យទាំងនោះមកធ្វើអ្វី បើសូម្បីក្ដីសុខឱ្យជីវិតក៏គ្មានដែរ រស់នៅឱបក្រសោបតែទឹកភ្នែក ការឈឺចាប់ សុខចិត្តនៅក្រវិញល្អជាង។

មិនសូវមានលុយ មានទ្រព្យហូរហៀរ តែយើងមានគ្នានៅក្បែរ មានគ្នាកំដរ រួមសុខរួមទុក្ខ អំបិលប្រហុកទឹកត្រីហូបជាមួយគ្នា ទោះជីវិតមិនទាន់ធូរធារ តែយ៉ាងហោចណាស់ ក៏ក្នុងគ្រួសារមានក្ដីសុខ និងសុភមង្គល ប្ដីប្រពន្ធចេះយល់ចិត្តគ្នា ចេះដឹងទុក្ខលំបាកគ្នា ចេះមើលថែ រក្សា ថ្នាក់ថ្នម ស្រឡាញ់ស្មោះត្រង់ចំពោះគ្នា នេះហើយជាជីវិតដែលគ្រប់គ្នាប្រាថ្នា មិនមែនស្ថិតក្នុងផ្ទះវិឡាស្កឹមស្កៃ តែគ្មានក្ដីសុខ ឱបតែទុក្ខ យប់ណាក៏ដេកយំនោះឡើយ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T