រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសប្រភេទ RX300 ពណ៌ខ្មៅ ជិះគ្នា២នាក់ ខណៈបត់ឆ្វេងចូលវីអាយភីស្ពតក្លឹប បណ្តាលឱ្យបុកម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ហើយអ្នកបើកម៉ូតូផ្លោងទៅបោក នឹងកញ្ចក់បែកមុត.ក និងមុខហូរឈាមកក្លាក់ ឯស្ត្រីជិះពីក្រោយរបួសស្រាល ចំណែករថយន្តបង្កបើកចូលទៅសម្ងំនៅក្នុងក្លឹប ធ្វើព្រងើយ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី១០ មេសា តាមមហាវិថីព្រះនរោត្តម មុខវីអាយភីស្ពតក្លឹប ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តឡិចស៊ីុស RX300 បើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូសេ១១០ បើកពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ រថយន្តបត់ឆ្វេងចូលវីអាយភីស្ពតក្លឹប ឯម៉ូតូចាប់ហ្វ្រាំងមិនទាន់ទៅបុករថយន្តផ្នែកកង់មុខចំហៀងខាង ស្តាំ ធ្វើឱ្យអ្នកបើកម៉ូតូផ្លោងទៅបោកនឹងកញ្ចក់រថយន្តស្រាំបែកមុត.ក និងមុខហូរឈាមកក្លាក់ ចំណែកស្ត្រីជិះពីក្រោយរបួសស្រាល និងម៉ូតូខូចខាតមួយកំណាត់ខាងមុខ ។
ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកចូលទៅក្នុងក្លឹបបាត់ ទាល់តែសមត្ថចុះទៅជួយអន្តរាគមន៍ ទើបម្ចាស់រថយន្តចេញមកដោះស្រាយបញ្ចប់បញ្ហា ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]