Cammi Tse ជាតារាម៉ូដែលមួយរូប ដែលក្នុងពេលថ្មីៗនេះ នាងបានថតរូបលើគ្រែ ម្ដងទៀត ដាក់ក្នុងប្រព័ន្ធវេបសាយ បន្ទាប់ពីនាងធ្លាប់បានថតរូបថើបគ្នា ជាមួយនឹង Edison Chen កាលពីឆ្នាំមុន ដែលធ្វើឲ្យនាងកាន់តែល្បីល្បាញបនែ្ថមទៀត។ តាមសារព័តមានបាននិយាយថា នាងមានសកម្មភាពជាច្រើននៅ ក្នុងទីក្រុង Hong Kong ប៉ុនែ្ដអ្វីដែលសំខាន់នោះ គឺនាងបានផ្ដោតទៅលើការធ្វើផ្សព្វផ្សាយ ពាណិជ្ជកម្មសម្រាប់ខ្លួនឯង តាមរយៈការច្រៀងតាមក្លឹបជាច្រើន។ តាមរយៈរូបថតជាច្រើនរបស់នាង ដែលនាងបានថតនៅលើគ្រែ គឺសុទ្ធតែស្លៀកខោ ខ្លីពណ៌ផ្កាឈូក ដែលចង់បញេ្ចញពីភាពសិចស៊ី ដូចជា ដងខ្លួន និងជើងរបស់នាង ដែលសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ជាផ្ទាំងរូបភាពធំៗ។ នាងបាននិយាយថារូបថតទាំងអស់នេះ សុទ្ធទាំងជារូបថតដែលនាងសម្រាប់ ដាក់ជាសាធារណៈ នៅក្នុងទស្សនាវដ្ដី ហើយនាងបន្ដទៀតថា ដើម្បីក្លាយជាតារា ម៉ូលដែល គឺត្រូវតែមានភាពសិចស៊ីទើបអាចទៅរួច៕​ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]