បុរសម្នាក់បានលោតពីលើច្រាំងថ្មចោត ដែលមានកំពស់ ១០៧ម៉ែត្រសំលាប់ខ្លួន តែនៅពេលដែលគេលោតទៅ គេបានទូរស័ព្ទទៅ អតីតមិត្តស្រីរបស់គេ ដោយបានបើកទូរស័ព្ទចោល ដើម្បីឲ្យនាងលឺសូរសំលេងដែលគេស្រែក មុននឹងស្លាប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា Chef Robbie Hayball អាយុ ២០ឆ្នាំ និងនារីដែលជា អតីតមិត្តស្រីរបស់គេឈ្មោះ Shannon Woodford អាយុ ២១ឆ្នាំ ដែលបានទទួលទូរស័ព្ទពីលោក Hayball នឹងបានលឺសម្រែករបស់គាត់ មុនពេលស្លាប់។ យោងតាមការស៊ើបអង្កេត គេសង្ស័យថាដោយសារតែ ឪពុករបស់ Hayball បានដកហូតរថយន្ដរបស់គេ ហើយភ្លាមនោះអតីតមិត្តស្រីរបស់គេ ក៏បានសុំចែកផ្លូវគ្នាទៀត។ ដោយសារតែរឿងហេតុទាំងពីរនេះ កើតឡើងដំណើរគ្នា ធ្វើឲ្យគេទប់អារម្មណ៍មិនបាន ក៏សំរេចចិត្តលោតពីលើ ច្រាំថ្មចោតសម្លាប់ខ្លួនតែម្ដង។

យោងតាមសំដីរបស់ក្រុមមន្ត្រីប៉ូលីស ដែលបានចុះទៅដល់កន្លែងកើតហេតុ បានរកបង្ហាញថាលោក Hayball ពិតជាបានលោតពីច្រាំងថ្មចោតនោះមែន ដោតបានលោតទៅបុកនឹងថ្មចំណោតខាងក្រោម។

យប់មុនពេលកើតហេតុ គេក៏បាននិយាយជាមួយម្ដាយរបស់គេដែល ថារថយន្ដរបស់គេត្រូវបានប៉ាដកហូត ហើយមិត្តស្រីក៏សំបែក រស់នៅក៏គ្មានន័យអ្វីដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]