realme 6i, ស្តេចស្មាតហ្វូនសម្រាប់ការកម្សាន្ត មានតម្លៃក្រោម ២០០ ដុល្លារប៉ុណ្ណោះ

//s5.kh1.co/d2/d2e81d5320547517e26b8be2ba30988cccfc0970.jpg
បច្ចេកវិទ្យា

 ២០-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ថ្មីៗនេះrealmeបានណែនាំផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា realme 6i។ អ្វីដែលប្លែកនោះគឺ ​នៅពេលនេះអ្នកនិយមលេងហ្គេមជាច្រើនកំពុងណែនាំឲ្យទិញម៉ូដែលនេះរួមមាន ATEV, Ic3_Frogz ជាដើម។ នៅពេលដែលអ្នកស្គាល់អំពីrealme 6i​ កាន់តែច្បាស់ អ្នកនឹងមានអារម្មណ៍ថាrealme 6i​ ពិតជាបានបន្ទាបតម្លៃសម្រាប់យុវវ័យដើម្បីទទួលបានទូរស័ព្ទសម្រាប់លេងហ្គេមបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទះឈីប Helio G80​ ដំបូងបង្អស់ បន្ទះឈីបពី MediaTek ប្រហែលជាមិនត្រូវបានគេស្គាល់ថាជាបន្ទះឈីបសម្រាប់លេងហ្គេមទេ ប៉ុន្តែបន្ទះឈីប Helio G80 នេះគឺល្អបំផុតសម្រាប់អ្នកលេងហ្គេមដែល បន្ទះឈីបនេះមានគុណប្រយោជន៍ដូចខាងក្រោម៖

- ការព្យាករណ៍ឆ្លាតវៃតាមរយៈស្រទាប់បន្ទះឈីបដើម្បីវិនិច្ឆ័យស្ថានភាពអ៊ីនធឺណេត។ នៅពេលដែលសេវាWiFiខ្សោយឬមិនល្អ គឺប្រើពេលត្រឹមតែ​១៣មីលីវិនាទី ដើម្បីឆ្លាស់ពី WiFi ទៅ LTE។

- បង្កើនអត្រាបញ្ជូនរវាងទូរស័ព្ទ និងអង់តែនសេវា ដើម្បីបង្កើនល្បឿនបណ្តាញឲ្យកាន់តែលឿន

- ពន្យាពេលការហៅទូរស័ព្ទរយៈពេលខ្លី ខណៈពេលកំពុងលេងដោយមិនមានការធ្លាក់ចុះសេវាអ៊ីនធឺណេត។ មានភាពឆ្លាតវៃ ការគ្រប់គ្រងCPU GPU និងអង្គចងចាំ។

- ធ្វើឲ្យដំណើរការរលូនជាងមុនពេលលេងហ្គេមក្រាហ្វិចធំៗ និងការលេងហ្គេមធំៗ

- បង្កើនប្រសិទ្ធភាពថាមពលសម្រាប់ការលេងហ្គេមឲ្យកាន់តែយូរ។

realme
realme

ក្រៅពីបន្ទះឈីបដ៏ខ្លាំង រួមជាមួយថាមពលថ្មធំ ៥០០០mAh និងការសាកថ្មល្បឿនលឿន១៨វ៉ាត់ realme 6i​ ធានាថាអ្នកនឹងទទួលបានបទពិសោធន៍នៃការកម្សាន្តឥតដែនកំណត់។ ដូចដែលបានរៀបរាប់រួចមកហើយ បន្ទះឈីបដែលមានកម្លាំងខ្លាំងអាចជួយអ្នកឱ្យសន្សំសំចៃថាមពលបានកាន់តែច្រើន។ realme 6i ពិតជាជម្រើសដ៏ល្អ ប្រសិនបើអ្នកចង់ជ្រើសរើសទូរស័ព្ទសម្រាប់លេងហ្គេម។

ដូចគ្នានេះផងដែរជាមួយនឹងកាមេរ៉ាក្រោយបួនគ្រប់ទំហំ៤៨មេហ្គាភិចស៊ែល អាចនិយាយបានថា realme 6i​ គឺល្អគ្រប់ផ្នែកទាំងអស់។ ជាមួយនឹងតម្លៃក្រោម២០០ដុល្លារ អាចនិយាយបានថាវាជាទូរស័ព្ទដែលសក្តិសមបំផុតសម្រាប់យុវវ័យក្នុងការជាវយកមកប្រើប្រាស់។ បន្ទាប់ពីអ្នកដឹងកាន់តែច្បាស់អំពីrealme 6i​ អ្នកនឹងមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលទីផ្សារផ្សេងទៀតបាននិយាយឲ្យទូរស័ព្ទនេះថាជា “ស្តេចនៃទូរស័ព្ទកម្រិតថវិកាបានត្រឡប់មកវិញហើយ”

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T