កាលពីពេលថ្មីៗនេះ បុរសស្រវឹងស្រាម្នាក់ បានធ្វើឲ្យអ្នកដំណើរ មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែបុរសនោះ បានស្លៀកខោក្នុង និងអត់មានអាវ ឈរច្រៀងនៅលើដងផ្លូវមួយ ក្នុងប្រទេសសឹង្ហបុរី នៅវេលាម៉ោង ២ព្រឹក។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ២ព្រឹក ហើយបុរសស្រវឹងស្រានោះ បានឈររាំនៅលើផ្លូវ Victoria ក្នុងប្រទេសសឹង្ហបុរី និងត្រូវបានអ្នកដំណើរម្នាក់ ដែលមានឈ្មោះថា Manjit ប្រទះឃើញ និងបានថតរូបបុរសនោះទៀតផង។

យ៉ាងណាម៉ិញ បុរសដែលបានឃើញហេតុការណ៏នេះ បាននិយាយថា គាត់មានការងឿងឆ្ងល់យ៉ាងខ្លាំង និងចង់ដឹងណាស់ ថាមានរឿងអ្វីកើតឡើង ហើយបុរសស្រវឹងស្រារូបនោះ ប្រហែលមិនមែនជាអ្នករស់នៅ ក្នុងតំបន់នេះទេ។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះបុរសស្រវឹងស្រារូបនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]