ទារិកាដែលមានអាយុ ប្រហែលជា២ទៅ ៣សប្ដាហ៍ ត្រូវបានគេរកឃើញនៅក្នុងថង់សំរាម នៅក្នុងអារ៉ាប់  ដែលត្រូវបានកាសែត Saudi បានចុះជាសារព័ត៌មានថា ទារិកានេះត្រូវបានម្ដាយបោះបង់ចោល។

យោងទៅតាមប្រភពព័ត៌មានខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា ទារិកានេះត្រូវបានគេខ្ទប់ ដាក់នៅក្នុងថង់ប្លាស្ទិក មុននឹងយកទៅទន្លាក់ចោលនៅក្នុង ធុងសំរាម។ ម្យ៉ាងវិញទៀតក្មេងនេះ ត្រូវបានគេដឹងថា ត្រូវបានបោះចោលនៅក្នុងអារ៉ាប់ តែមិនបានធ្វើការបង្ហាញថា នៅក្នុងប្រទេសមួយណា ឲ្យច្បាស់លាស់នោះទេ តែតាមសម្លេងនៅក្នុងវីដេអូ បានសបញ្ជាក់ឲ្យដឹងថា ទីកន្លែងនោះអាចជាប្រទេស Gulf ។

យ៉ាងណាមិញ មានសាធារណៈជនជាច្រើននិយាយថា ម្ដាយរបស់ក្មេងស្រីនេះបាន បោះបង់នាងចោល ដោយនាងមិនមានសំលៀកបំពាក់ជាប់ខ្លួន នៅក្នុងធុងសំរាម ដែលចាត់ទុកនាងដូចជា ឆ្កែ ឆ្មា ឬសត្វធាតុ តើក្នុងនាមជាម្ដាយហេតុអ្វីក៏ហ៊ានធ្វើរបៀបនេះ?

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]