ពិសេសណាស់! realme 6i ដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី១៣ នឹងមានការចូលរួមពី IC3_Frog Lay BunLeng Henaa និង Lee gaming

//s5.kh1.co/dd/ddb682f81e7e91258133511f3821ce2072ed0167.jpg
បច្ចេកវិទ្យា

 ១២-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ realme ដែលជាម៉ាកវ័យក្មេងដែលទើបតែមានអាយុកាលរយៈពេលពីរឆ្នាំ និង តែងតែប្រឹងប្រែងក្លាយជាម៉ាកដែលស្វែងយល់ពីយុវវ័យបំផុត។ ក្រៅពីតែងតែខិតខំបំពេញនូវតម្រូវការរបស់យុវវ័យនៅលើផ្នែកឌីសាញ និងគ្រឿងបំពាក់បច្ចេកវិទ្យានោះហើយ ក៏តែងតែបានគិតគូរដល់យុវវ័យទូទៅ ជាពិសេសសិស្សនិស្សិតដែលកំរិតថវិកាពួកគាត់មានកំណត់។ ដូច្នេះដោយឈរនៅលើគោលជំហនៃ realme​ 6 series realme ក៏បានបញ្ជេញនូវម៉ូឌែល realme 6i នេះ ដើម្បីគាំទ្រដល់យុវវ័យអោយពួកគាត់អាចប្រើប្រាស់ថវិកាផ្ទាល់ខ្លួនអាចទិញទូរស័ព្ទដោយខ្លួនឯងបាន ហើយសម្រាប់ផ្នែកគ្រឿងបំពាក់ក៏មានការធ្វើអោយទទួលបានបទពិសោធន៍កាន់តែប្រសើរឡើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មើលតាមរយៈព័ត៌​មានដែលនៅក្នុងទីផ្សារនានាក្នុងពេលបច្ចុប្បន្ននេះ ចំនុចពិសេសរបស់ realme 6i ម៉ូឌែលនេះគឺវាបានបំពាក់នូវបន្ទះឈីប Helio G80 ដំបូងបង្អស់ក្នុងពិភពលោក។ បន្ទះឈីប G80 ប្រភេទនេះគឺវាដូចគ្នាទៅនឹង G70 ដែលបានដាក់ប្រកាសកាលពីលើកមុនដែរ ដែលវាមានបំពាក់នូវម៉ាស៊ីន “HyperEngine” សាកសមសម្រាប់ការលេងហ្គេម ក្នុងនោះផងដែរមានមុខងារមួយសម្រាប់អង្កេតនៅពេលដែលប្រព័ន្ធអីុនធើណេតយឺត វា មានការប្តូរស្វ័យប្រវត្តរវាងអីុនធើណេតទូរស័ព្ទទៅ WiFi។  C3 ដែល realme បានដាក់ប្រកាសកាលពីត្រីមាសទីមួយគឺវាបានបំពាក់បន្ទះឈីប G70 ​ប្រភេទនេះដែរ ដែលវាអាចដំណើរការលេងហ្គេមMLBB និងហ្គេមផ្សេងៗបានដោយគ្មានបញ្ហា ហើយការបង្ហាញខ្លួនរបស់បន្ទះឈីបG80 នេះនឹងនាំមកជាថ្មីម្តងទៀតនូវទូរស័ព្ទសម្រាប់លេងហ្គេមដ៏អស្ចារ្យ។

realme
realme

ក្រៅពីការធ្វើអោយកាន់តែប្រសើរឡើងនូវបន្ទះឈីប realme 6i ក៏មានការធ្វើកំណែទម្រង់ទៅលើ បទពិសោធន៍ថាមពលថ្មដែលមានដូចគ្នាទៅនឹង5iដែរ ដែល realme 6i ម៉ូឌែលនេះ មិនត្រឹមតែមានថាមពលថ្មធំ 5000mAh នោះទេ ស្របពេលជាមួយគ្នានេះដែរក៏មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន18W នឹងក្លាយទៅជាបច្ចេកវិទ្យាសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់យុវវ័យដែលចូលចិត្តលេងហ្គេម។ ថាមពលថ្ម 5000mAh បទពិសោធន៍ដែលអាចកាន់ថ្មបានយូររួមជាមួយនឹងការសាកថ្មល្បឿនលឿន18W ដោះស្រាយនូវរាល់បញ្ហាដែលកើតឡើងដោយសារថាមពលថ្ម។

realme 6 series ដែលបានដាក់ប្រកាសកាលពីខែមុនកន្លងទៅបានទាក់ទាញ យុវវ័យជាច្រើនចូលរួមទស្សនាក្នុងការផ្សាយផ្ទាល់​ រីឯ ការប្រកាស realme 6i លើកនេះក៏ដូចគ្នាដែរ គឺបានអញ្ជើញនូវ​ KOL ល្បីៗជាច្រើនចូលរួមលេងហ្គេម MLBB    និងមានការ LIVE ផ្ទាល់ផងដែរ។ KOL រួមមាន IC3_Frog BunLeng Henaa និង Lee Gaming

កម្មវិធីប្រកាសសម្ភោធន៍ realme 6i នឹងមានចាក់ផ្សាយលើផេក Facebook ផ្លូវការរបស់ realme៖

https://www.facebook.com/realmeCambodia/

realme 6i 
realme 6i 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T