ជាទង្វើធម្មតាៗសាមញ្ញ ក៏ជារឿងតូចតាច តែអាចឱ្យដៃគូរបស់អ្នកសប្បាយចិត្ត ញញឹមពេញមួយថ្ងៃបាន

//s5.kh1.co/b6/b60c43513b90184e6f0439b6a15b11d5ee5f1f6f.jpg
ប្រលោមលោក & អប់រំ

 ០៨-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ពាក្យថាស្រឡាញ់ ងាយនឹងនិយាយ តែអ្វីដែលអាចកំណត់បានច្បាស់ថា ក្ដីស្រឡាញ់នោះមានទំហំប៉ុនណា គឺអាស្រ័យលើទង្វើ កាយវិការ ដែលគេបានធ្វើមកលើយើង។
ពេលខ្លះដៃគូរបស់យើង​ គាត់មិនចង់បានទង្វើ ឬកាយវិការណាមួយដែលមើលទៅឱ្យឃើញថាអស្ចារ្យ​​​​​ ដែលត្រូវជូនផ្កា ឬកាដូថ្លៃៗអីនោះទេ គាត់គ្រាន់តែចង់បានទង្វើដែលចេញពីក្ដីស្រឡាញ់ពិតៗ ហើយវាក៏ជាកាយវិការដ៏សាមញ្ញប្រចាំថ្ងៃ តែអាចឱ្យគាត់មានអារម្មណ៍ថា កក់ក្ដៅ និងមានក្ដីសុខបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

. តែងតែនិយាយពេកថា Good Night ជារឿងរាល់យប់មុនពេលចូលគេង ហើយនិយាយពាក្យថា Good Morning រាល់ព្រឹក ពេលក្រោកពីគេ។ វាជាភាសាសាមញ្ញ ដែលយើងប្រើប្រចាំថ្ងៃ តែស្ដាប់ហើយមានអារម្មណ៍ថា រីករាយណាស់ ព្រោះយើងមានអ្នកនឹកនាដល់គ្រប់ពេលក្រោកពីគេង និងមុនចូលគេង។
២. តែងតែប្រាប់គ្នា ពីសកម្មភាពសំខាន់ដែលខ្លួនបានធ្វើប្រចាំថ្ងៃ ទង្វើនេះមានន័យថា យើងមានមនុស្សម្នាក់ដែលមិនកុហក ឬលាក់បាំង ហើយទើសទាល់ក្នុងការប្រាប់រឿងផ្ទាល់ខ្លួនគេឱ្យយើងបានដឹង។
៣. ពេលទៅណាមកណាជាមួយគ្នា តែងតែកាន់ដៃដើរទន្ទឹមគ្នា ឬអាចកៀកស្មាគ្នាដើរ មើលទៅអ្នកខ្លះអាចនឹងជ្រេញ តែវាជាកាយវិការដ៏សាមញ្ញបំផុត សម្រាប់គូស្នេហ៍គ្រប់រូបតែប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

៤. និយាយពាក្យសម្ដីសាមញ្ញចំពោះគ្នា មិនបាច់ផ្អែមល្ហែមពេកទេវាអាចទ្រលាន់ គ្រាន់តែពាក្យសាមញ្ញ បែបបងប្អូន ឬមិត្តភក្តិអីបែបហ្នឹង ក៏ស្និទ្ធស្នាលណាស់ទៅហើយ។
៥. ពេលចេញក្រៅទៅណា តែងតែប្រាប់យើងឱ្យដឹង ពេលទៅផ្ទះតែងតែខល ឬផ្ញើសារប្រាប់ថាដល់ផ្ទះហើយ ឬសួរគ្នាថា ដល់ផ្ទះឬនៅ? ពេលជិះតាមផ្លូវប្រយ័ត្នប្រយែងផង ពាក្យនេះស្ដាប់ហើយត្រជាក់ចិត្ត និងមានអារម្មណ៍ថា មានសុវត្ថិភាពជានិច្ច...។

ហើយក៏នៅមានចំណុចមួយចំនួនទៀត ដែលមើលទៅវាជាកាយវិការសាមញ្ញៗ បែបគូស្នេហ៍ដែលសាមញ្ញ មិនមែនបែបលក្ខណៈអភិជន នោះហើយជាសេចក្ដីសុខដ៏ធំធេងសម្រាប់ដៃគូរបស់យើង៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T