realme DAY នឹងមកដល់ឆាប់ៗនេះ មានការភ្ញាក់ផ្អើលជាច្រើនកំពុងរង់ចាំអ្នក

//s5.kh1.co/4d/4d0a5df605163b6a8857479b51c8c92cee8babfc.jpg
បច្ចេកវិទ្យា

 ០៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

realmeនឹងបង្កើតនូវកម្មវិធី realme DAYនៅថ្ងៃទី៨ និងទី៩ ខែឧសភា ក្នុងគោលបំណងថ្លែងអំណរគុណចំពោះអ្នកដែលតែងតែគាំទ្រrealmeកន្លងមក

ភ្នំពេញ៖ ចាប់ពី realme បានប្រលោកចូលមកទីផ្សារកម្ពុជាតាំងពីខែវិច្ឆិកាឆ្នាំមុនរហូតមកដល់សព្វថ្ងៃនេះ realme បានសំរេចនូវវឌ្ឍនភាពដ៏ធំធេងនៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនៃ realmeមិនអាចកើតឡើងបានទេប្រសិនបើគ្មានការគាំទ្រពីអតិថិជន។ សម្រាប់ការកោតសរសើរចំពោះការគាំទ្ររបស់អ្នកប្រើប្រាស់ realmeនឹងបង្កើតនូវកម្មវិធី realme DAYនៅថ្ងៃទី៨ និងទី៩ ខែឧសភា ក្នុងគោលបំណងថ្លែងអំណរគុណចំពោះអ្នកដែលតែងតែគាំទ្រrealmeកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនេះ realme ផ្តល់នូវអត្ថប្រយោជន៍រួមគ្នា ជាមួយនឹងម៉ូឌែលដែលទទួលបានការពេញនិយមយ៉ាងខ្លាំង៖ ម៉ូឌែលដែលមានថាមពលថ្មកម្លាំងខ្លាំង realme 5i និងម៉ូឌែលដែលទើបតែប្រកាសចេញថ្មីៗនេះជាមួយនឹងកំពូលកាមេរ៉ា កំ​ពូលអេក្រង់ ៖ realme 6 និង realme 6 Pro

realme DAY
realme DAY

កាដូបន្ថែម

នៅក្នុងអំឡុងថ្ងៃទី៨ និងថ្ងៃទី៩នេះ អតិថិជនដែលបានទិញ realme 6realme6 Pro នឹងទទួលបានកាដូ Powerbank បន្ថែមពីលើកាដូដែលមានស្រាប់ ក៏ដូចជាលេខស្មាត Silver ដែលមានតំលៃរហូតដល់ទៅ 129ដុល្លារ។ អតិថិជនដែលទិញ realme 6 & 6 Pro ក្នុងរយៈពេល២ថ្ងៃនេះ អាចទទួលបាន លេខ Smart ដែលអាចទៅបើកបាននៅមជ្ឈមណ្ឌល​សេវាកម្ម Smart នៅកំឡុងថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែឧសភា។

ដូចគ្នានេះផងដែរអតិថិជនដែលទិញ realme 5i នឹងទទួលបានអាវយឺត fast-dry​ ដ៏ស្រស់ស្អាតបន្ថែមពីលើកាដូដែលមានស្រាប់ ។

អត្ថប្រយោជន៍ផ្សេងៗ

ក្រៅពីអតិថិជនថ្មី realme ក៏នឹងមានអត្ថប្រយោជន៍សម្រាប់អ្នកដែលបានក្លាយជាអតិថិជនរបស់យើងរួចទៅហើយដែរ។

- ក្នុងកំឡុងពេល​​ realme DAY នេះដែរ អតិថិជនគ្រាន់តែធ្វើការបង្ហោះស៊ែរចែករំលែកការផ្សព្វផ្សាយ realme DAY ហើយទទួលបានការ Like លើសពីចំ​​​នួន៥០ នឹងទទួលបានការបញ្ចុះតម្លៃ២០%សម្រាប់សេវាកម្មជួសជុលនិងសេវាកម្មរួមមានការបិទស្គ្រីន ការសម្អាតទូរស័ព្ទ និងសេវាកម្មសម្លាប់មេរោគទូរស័ព្ទដោយឥតគិតថ្លៃផងដែរ។ (សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់មជ្ឈមណ្ឌលសេវាកម្ម) ។

- រាល់សេវាកម្មក្នុងការជួសជុលក្នុងកំឡុងពេល realme DAY គឺមិនគិតថ្លៃទេ៕

សម្រាប់ព័ត៌មានលម្អិតអំពី realme DAY សូមចូលទៅកាន់តំណខាងក្រោម៖

bit.ly/realmedaykh

realme DAY
realme DAY
https://s5.kh1.co/__image/w=650,h=650,q=100/36/367b031d7054d164c68ff9b6350587f4174ccb66.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T