បច្ចុប្បន្នទូរស័ព្ទជាច្រើនមានកាមេរ៉ា ៦គ្រាប់ តែ realme 6Pro មួយនេះ ទើបជាជំរើសដ៏សាកសមបំផុតសម្រាប់អ្នក

//s5.kh1.co/37/378700d1e81dbc8288468493c051b757992b8e7e.jpg
បច្ចេកវិទ្យា

 ០៥-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្នទូរស័ព្ទដែលមានកាមេរ៉ា៦គ្រាប់នៅលើទីផ្សារកាន់តែមានចំនួនច្រើនឡើង ហើយ realme 6 seriesដែលបានដាក់ប្រកាសជាផ្លូវការថ្មីនៅកាលពីខែមុននេះ ក្នុងនោះផងដែរ realme 6Pro ក៏បានក្លាយទៅទូរស័ព្ទម៉ូឌែលដំបូងបង្អស់របស់ realme ដែលមានបំពាក់កាមេរ៉ា៦គ្រាប់

ភ្នំពេញ៖ ជាទូទៅនៅក្នុងវិស័យស្មាតហ្វូនគឺតែងតែមានការយកនូវបច្ចេកវិទ្យា ដែលបំពាក់នៅលើម៉ូឌែលស្មាតហ្វូនកំពូលកាលពីឆ្នាំមុនយកមកបំពាក់លើម៉ូឌែលស្មាតហ្វូនពេញនិយមក្នុងឆ្នាំនេះ ហើយយើងឃើញថានៅក្នុងឆ្នាំនេះរហូតមកដល់បច្ចុប្បន្ននេះ មានទូរស័ព្ទ ម៉ូឌែលពេញនិយមកាន់តែច្រើនបានចាប់ផ្តើមបំពាក់នូវអេក្រង់ដែលមានកំរិត refresh rate 90Hzកាមេរ៉ាក្រោយ៤គ្រាប់64MP ជាដើម។ ហេតុនេះវាមិនចំឡែកនោះទេដែលឥឡូវនេះក្រុមហ៊ុនទូរស័ព្ទចាប់ផ្តើមបំពាក់នូវកាមេរ៉ា៦ គ្រាប់នៅលើទូរស័ព្ទរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្នទូរស័ព្ទដែលមានកាមេរ៉ា៦គ្រាប់នៅលើទីផ្សារកាន់តែមានចំនួនច្រើនឡើង ហើយ realme 6 seriesដែលបានដាក់ប្រកាសជាផ្លូវការថ្មីនៅកាលពីខែមុននេះ ក្នុងនោះផងដែរ realme 6Pro ក៏បានក្លាយទៅទូរស័ព្ទម៉ូឌែលដំបូងបង្អស់របស់ realme ដែលមានបំពាក់កាមេរ៉ា៦គ្រាប់។   

កាមេរ៉ាគោលខាងមុខរបស់ realme 6Pro គឺជាកាមេរ៉ាដែលជាសេនស័ររបស់SONY រួមផ្សំជាមួយបច្ចេកវិទ្យា​ IMX471 មានទំហំ16MP និងបានបំពាក់ជាមួយលែនប្លង់ទូលាយ8MPដែលអាចថតបាន១០៥ដឺក្រេ ​ឡេនទូលាយមួយនេះអាចថតបានទូលាយជាងមុន2.5ដង​ហើយថែមទាំងមានមុខងារកែតម្រូវទ្រង់ទ្រាយគែម​​ ហើយវាអាចសម្គាល់មុខនិងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថតនិងធ្វើឲ្យកាន់តែរស់រវើក ។

realme 6Pro
realme 6Pro

ជាមួយគ្នានេះដែរ វាក៏មានគាំទ្រការថតHDR និងការថតរូបselfieពេលយប់ ហើយឡេនទាំងពីរគ្រាប់នេះក៏មានមុខងារប្រើប្រាស់ជាច្រើនផងដែរ។ សម្រាប់ផ្នែកវីដេអូ ការរួមផ្សំនៃកាមេរ៉ាមុខ២គ្រាប់នេះគឺជាកាមេរ៉ាថតselfie ល្អបំផុត។ ប្រសិនបើអ្នកចង់បានរូបបែបមានផ្ទៃព្រាលខាងក្រោយ អ្នកគ្រាន់តែចុចជ្រើសយកនូវមុខងារ Portrait​ ដើម្បីធ្វើការថតវីដេអូ នោះអ្នកនឹងទទួលបានវីដេអូដែលមានរូបភាពស្រស់ស្អាតនិងផ្ទៃព្រាលខាងក្រោយ។

realme 6Pro នៅអាចគាំទ្រដល់ការថតវីដេអូចលនាយឺតៗនៅកាមេរ៉ាខាងមុខ ដែលអាចថតបានដល់ទៅកំរិត1080/120fps និងបង្កើតការសប្បាយកាន់តែច្រើន។

realme 6Pro បំពាក់នូវបន្ទះឈីប snapdragon 720 បន្ទះឈីបនេះជាឈីបដែល ដែលប្រៀបនឹងបន្ទះឈីប snapdragon 712 គឺគុណភាពរបស់វាបានកើនឡើងដល់ទៅ15% ដំណើរការម៉ាសីុនគ្រប់ផ្នែកក៏មានដំណើរការល្អប្រសើរជាងមុន ជាមួយគ្នានេះដែរក៏មានបំពាក់ជាមួយនឹងការសាកថ្មល្បឿនលឿននិងថាមពលថ្ម4300mAh ហើយនឹងកាមេរ៉ាក្រោយ4គ្រាប់64MP realme 6Pro ដាក់លក់ក្នុងតម្លៃត្រឹមតែ349ដុល្លារតែប៉ុណ្ណោះ។ ហើយក៏ជាទូរស័ព្ទមានកាមេរ៉ា៦គ្រាប់ដែលមានគុណភាពល្អនិងតម្លៃសមរម្យបំផុតក្នុងទីផ្សារបច្ចុប្បន្ននេះ៕

realme 6Pro
realme 6Pro
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T