ព្រះសីហនុៈ ជនសង្ស័យចំនួន២នាក់ មានម្នាក់មានដីកា ចាប់ខ្លួនត្រូវ បានសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនកាល ពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង១៣ និង៣០នាទី នៅចំនុចភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុពី បទអំពើឆក់។

តាមការអោយដឹងពី លោកវរៈសេនីយ៏ឯក កុល ផល្លី ស្នងការរងទទួល បន្ទុកកណ្តាល ព្រហ្មទណ្ឌនៃស្នងការ ដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលបានឃាត់ខ្លួនមានឈ្មោះទី១- ចន មនោថៃ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបររត់ម៉ូតូឌុប មានទីលំនៅក្រុមទី៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និងទី២ ជិន វ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរបុគ្គលិក ប៊ិចខ្លឹបមានទីលំនៅ ក្រុមទី៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ឯជនរងគ្រោះមានឈ្មោះ WEGOLIUS KAISAPAULIINA ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិ ហ្វាំងឡង់ កាន់លិខិតឆ្លងដែនលេខ PE 4660438 មានមុខងារជាភ្ញៀវទេសចរណ៏ ស្នាក់ផ្ទះសំណាក់ បឹងកាឡូ (អូត្រេះ) មានទីតាំងស្ថិតក្នុង ក្រុម២ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ សម្ភារៈដែលត្រូវក្រុមជនសង្ស័យ ឆក់រួមមានៈកាបូប ស្ពាយចំនួន០១ម៉ាស៊ីនថត ម៉ាកកាណុងពណ៌ស ចំនួន១គ្រឿងសៀវភៅ ចំនួន២ក្បាល និងលិខិតឆ្លងដែន ចំនួន១ច្បាប់។

ប្រភពដដែលបានបន្តឲ្យដឹងថា ជនសង្ស័យទាំង២ បានធ្វើសកម្មភាព ឆក់កាបូបស្រ្តីជនបរទេស ដោយប្រើ ប្រាស់ ម៉ូតូម៉ាកហុងដាវ៉េវ ឆ្លាមសេរី២០០៩ គ្មានស្លាកលេខ ខណៈពេល ដែលជនរងគ្រោះ ដែលជាជនជាតិ ហ្វាំងឡង់ដើរ ម្នាក់ឯងនៅតាមផ្លូវចំនុចឆ្នេរអូត្រេះ ស្ថិតក្នុងក្រុមទី២ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ប៉ុន្តែត្រូវបាន សមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២ ធ្វើសកម្មភាពបានប្រមាណ១០នាទី ។

គួរបញ្ជាក់ផងដែរថាក្នុងចំណោម ជនសង្ស័យទាំង២ មានជនសង្ស័យម្នាក់ មានដីកាតាមចាប់ខ្លួន របស់សាលាដំបូង ខេត្តព្រះសីហនុ អំពីបទអំពើឆក់នេះផងដែរ។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោស ទៅតាមច្បាប់៕

www.dap-news.com

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]