យោងតាមគេហទំព័រ Daily Mail បានអោយដឹងថា មានហេតុការណ៏ មិនគួរអោយជឿ មួយបានកើតឡើង នៅពេលដែល ឪពុកនិង កូនប្រុស អាយុ ១៨ខែ លង់ទឹកស្លាប់ យ៉ាងអាណោចអាធម័។

ហេតុការណ៏ដ៏អាក្រក់នេះបានកើតឡើង ក្បែរមាត់ទន្លេក្នុងតំបន់ Hangzhou ខេត្ត Zhejiang ភាគខាងត្បួងប្រទេសចិន ចំថ្ងៃសែនផ្នូរជីដូនជីតា។ មុនពេលកើតហេតុនេះ បុរសជាឪពុកឈ្មោះ Sun Wen បានរៀបចំ រទេះរុញកូនប្រុសរបស់គាត់ ឈ្មោះ Lin Sun អាយុ ១៨ខែ  ក្បែរមាត់ទន្លេ ដើម្បីថតរូប។  ប៉ុន្តែសំណាងអាក្រក់ នៅពេលបុរសជាឪពុក កំពុងថតរូប ស្រាប់តែ រទេះរុញរអិលលឿនទៅៗ ធ្លាក់ចូលក្នុងទន្លេតែម្តង។

សាក្សីម្នាក់ បាននិយាយថា នៅពេលនោះ បុរសជាឪពុក ដែលមិនចេះហែលទឹកទាល់តែសោះ បានលោតទៅជួយកូនប្រុស មុនពេលអ្នកសង្គ្រោះមកដល់ ហើយបណ្តាលអោយ លង់ទឹកស្លាប់ទាំង ឪពុក ទាំងកូនប្រុស ។ សាក្សីរូបនេះ បញ្ជាក់ទៀតថា ទឹកទន្លេ ជម្រៅជ្រៅ ហើយ សូម្បីតែគាត់ក៏មិនអាច ឈរក្នុងទឹកនោះបានដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏ដ៏អាក្រក់នេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]