ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ ជិត១០នាក់  បានជិះម៉ូតូ និងចុះដេញកាប់ចាក់គ្នាយ៉ាង អនាធិបតេយ្យ នៅមុខវិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា កាលពី វេលាម៉ោង ៣ និង៥០នាទីរសៀល ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១២ ក្នុងនោះជនរង គ្រោះ ៣នាក់ ត្រូវបានបក្ខពួកមួយក្រុម ទៀត វាយឱ្យបាក់ដៃ និងរងរបួសយ៉ាងធ្ងន់។

សមត្ថកិច្ចមូលដ្ឋានបានថ្លែងថា ជនរង គ្រោះ ដែលជាសិស្សសាលា រួមមានទី១ ឈ្មោះ ស៊ុម វុត្ថា អាយុ ១៨ឆ្នាំ ស្នាក់នៅ អគារលេខ ៨ ក្នុងបុរីកីឡា ទី២ ឈ្មោះ ឈាង ហេង អាយុ ១៧ឆ្នាំ ជាសិស្សវិទ្យា ល័យបាក់ទូក ស្នាក់នៅខណ្ឌមានជ័យ និង ទី៣ ឈ្មោះ ពេជ្រ អាយុ ២០ឆ្នាំ ។

រីឯបក្ខ ពួកក្មេងស្ទាវ ដែលកំពុងរត់គេចខ្លួន ត្រូវ បានសមត្ថកិច្ច កំណត់អត្ដសញ្ញាណ ចំនួន ៣នាក់ រួមមាន ទី១ ឈ្មោះ លឹម សាវ អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២ ផ្លូវលេខ ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក ទី២ ឈ្មោះ វង់ ម៉េង អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣០ ផ្លូវលេខ ១៧០ សង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា និងទី៣ ឈ្មោះ នៅ សាម៉េង អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦ ផ្លូវលេខ ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា ។

យោងតាមសេចក្ដីរាយការណ៍ ពីកន្លែង កើតហេតុ បានឱ្យដឹងថា ខណៈដែលជនរង គ្រោះ កំពុងជិះម៉ូតូមកដល់មុខវិទ្យាល័យ បាក់ទូក ស្រាប់តែបក្ខពួកម្ខាង ទៀតមានគ្នា ៦ នាក់ ជិះម៉ូតូស្កុបពី ២គ្រឿង បានចុះពី លើម៉ូតូ ដេញនិងវាយកាប់ចាក់ បណ្ដាលឱ្យ ភាគីម្ខាងទៀត រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ពួកគេបានរត់គេច ខ្លួនអស់ នៅសល់តែជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចសួរនាំ ។ បើទោះបីសមត្ថកិច្ចត្រូវ បានដាក់ពង្រាយ ការពារសន្ដិសុខក៏ដោយ ប៉ុន្ដែ បញ្ហាក្រុមក្មេងទំនើងដេញវាយកាប់ ចាក់គ្នា នៅតែជាបញ្ហាចោទ ។

ដោយ ៖ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]