realme 6Pro ជាមួយកាមេរ៉ាប្លង់ទូលាយនៅខាងមុខ ដើម្បីចាប់យករូបភាពបានទូលាយជាងមុនក្នុងការថតរូប Selfie របស់អ្នក

//s5.kh1.co/11/11c212fabb81af477fdc8fb966b05e58e16a51c7.jpg
បច្ចេកវិទ្យា

 ២៩-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ នៅពេលដែលមានស្មាតហ្វូនកាន់តែច្រើនឡើងដែលភ្ជាប់មកជាមួយនឹងកាមេរ៉ាមុខពីរដែលត្រូវបានដាក់បង្ហាញនាពេលថ្មីៗនេះ អ្នកនឹងសង្កេតឃើញថាម៉ាកស្មាតហ្វូនមិនត្រឹមតែផ្តោតទៅលើសមត្ថភាពកាមេរ៉ាក្រោយប៉ុណ្ណោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
realme 6Pro
realme 6Pro

ថ្មីៗនេះក្រុមហ៊ុន realme ក៏បានចេញនូវម៉ូឌែលថ្មីមួយដែលបំពាក់នូវកាមេរ៉ាខាងមុខពីរ - realme 6Pro ។ ក្រៅពីកាមេរ៉ាគោលខាងមុខទំហំ១៦មេហ្គាភិចស៊ែល realme 6Pro បានបំពាក់ជាមួយលែនប្លង់ទូលាយ ១០៥ដឺក្រេ។ វិធីសាស្ត្រនេះបានដោះស្រាយបញ្ហាធំបំផុតនៃការថតរូបSelfieគឺ: មុំ និងចម្ងាយ។

realme 6Pro
realme 6Pro

ប្លង់ទូលាយ៖

ជាមួយកាមេរ៉ាប្លង់ទូលាយខាងមុខទំហំ៨មេហ្គាភិចសែលនេះ វាកាន់តែងាយស្រួលក្នុងការផ្តិតយករូបភាពមិត្តភក្តិ ឬសមាជិកគ្រួសាររបស់អ្នកក្នុងរូបតែមួយ។ ប្លង់ទូលាយនេះធំជាងមុន២.៥ដង និងគាំទ្រដល់ការកែការខូចទ្រង់ទ្រាយគែមផងដែរ។

ការថតរូប Selfie ពេលយប់៖

កាមេរ៉ាខាងមុខទាំងពីរនៅលើ realme 6 Pro គាំទ្រ HDR និង ថតរូប Selfie ពេលយប់ (Selfie ក្នុងពន្លឺទាប) ដែលមានន័យថាម៉ូដពេលយប់ដែលមាននៅក្នុងកាមេរ៉ាខាងក្រោយ ក៏បានយកមកប្រើនៅកាមេរ៉ាខាងមុខផងដែរ។

វីដេអូ HDR និងការថតវីដេអូចលនាយឺតៗ៖

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ វាអាចគាំទ្រដល់ការថតវីដេអូចលនាយឺតៗនៅកាមេរ៉ាខាងមុខ, អាចថតវីដេអូបានដល់ទៅកំរិត 1080P/120fps។ ខ្សែភាពយន្តដែលយើងតែងតែឃើញ ជាទូទៅត្រូវបានថតជាមួយនឹងអត្រា 24fps ហើយrealme 6 Pro អាចថតវីដេអូបានរហូតដល់ 120fps ក្នុង FHD HD និងទោះបីបន្ថយល្បឿនវីដេអូដល់ទៅ៥ដង ក៏នៅតែមិនបណ្តាលឱ្យធ្លាក់ចុះនៃអត្រាframe ដែរ។ សមត្ថភាពបង្ហាញ និងកំរិតframe គឺល្អបំផុត ហើយយើងអាចលេងវាបានតាមចំណង់ចំណូលចិត្ត។

ក្រៅពី realme 6Pro ដែលមានកាមេរ៉ាចំនួន៦ លក្ខណៈពិសេសផ្សេងទៀតក៏មានភាពលេចធ្លោផងដែរ។ បន្ទះឈីប Snapdragon 720 ជាមួយនឹងការសាកថ្មល្បឿនលឿន 30វ៉ាត់, អេក្រង់៩០ហឺត និងកាមេរ៉ា AIខាងក្រោយបួនគ្រាប់ទំហំ៦៤មេហ្គាភិចស៊ែល។ ជាមួយនឹងតម្លៃ៣៤៩ដុល្លារ ប៉ុន្តែបំពាក់ជាមួយលក្ខណៈពិសេសទាំងអស់នេះ ដូច្នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ realme 6Pro ដែលកំពុងរង់ចាំយើងគ្រប់គ្នា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T