ខេត្តកំពង់ស្ពឺ ៖ មនុស្ស២នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៨ មេសា ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ ត្រង់ចំណុចភូមិរលាំងសង្កែ សង្កាត់សុពណ៌ទេព ក្រុងច្បារមន រវាងរថយន្តដឹកស៊ីទែនប្រេងឥន្ធនៈ ពណ៌ស-ខៀវ-ក្រហម បើកដោយឈ្មោះបៀក អឹុម ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើបានរេទៅបុករ៉ឺម៉កម៉ូតូមួយ គ្រឿងម៉ាក ZHUFENG ជិះគ្នា២នាក់ចំកណ្តាលក្បាលរថយន្ត បណ្តាលឱ្យអ្នកបើករ៉ឺម៉កម៉ូតូ ខ្ទាតរបួសបាក់ដៃម្នាក់ និងបាក់ជើងធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

អ្នករងរបួសត្រូវបានមន្ត្រីប៉ូលិសចរាចរ ខេត្តប្រាប់ថា ១-ឈ្មោះលៀង  វ៉េង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិថ្មីបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ២-ឈ្មោះនៅ ផានិត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជាមួយគ្នារងរបួសធ្ងន់ដូចគ្នា ។ រថយន្តស៊ីទែនសាំង និងរ៉ឺម៉កម៉ូតូដែលខូចខាតធ្ងន់ផ្នែកខាងមុខត្រូវបានមន្ត្រី ប៉ូលិសចរាចរខេត្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]