កូនចោរដ៏វ័យក្មេងម្នាក់ អាយុ១៦ឆ្នាំ ត្រូវបានកាមេរ៉ាសុវត្ថិភាពចាប់បាន ខណៈពេលដែរជនល្មើសលួចចូលតាមបង្អូច លួចយកកុំព្យូទ័រយូរដៃ និងទូរស័ព្ទដៃ។

ចោរវ័យក្មេងដែលមិនអាចបញ្ចេញឈ្មោះ ម្នាក់នេះបានខំប្រឹងលួចចូល តាមប្រលោះបង្អួចដ៏តូចដើម្បីលួចរបស់ តែត្រូវបានកាមេរ៉ាសំងាត់ថតបាន។ នៅពេលដែលគេចូលមកដល់ បន្ទប់គេងនោះ គេបានប្រញ៉ាប់លួចយកនូវកុំព្យូទ័រយូរដៃ និងទូរស័ព្ទដៃក្នុងបន្ទប់ដែលគ្មានមនុស្សនៅ តែគេមិនដឹងថាក្នុងបន្ទប់នោះមាន កាមេរ៉ាសុវត្ថិភាពចាំថតឡើយ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើសគឺជាសិស្សដែលរស់នៅក្នុងមហាវិទ្យាល័យ Wolverhampton ដែលបានលួចចូលទៅក្នុង បន្ទប់គេងរបស់លោក Zaz Karris អាយុ៣៩ឆ្នាំ ដែលបានស្នាក់នៅក្នុងសាលានោះដែរ។

លោក Karris បានយកវីដេអូ សកម្មភាពដែលជនល្មើស ចូលតាមបង្អួចលួចរបស់របរក្នុងបន្ទប់របស់គាត់ ទៅឲ្យប៉ូលីស និងមួយម៉ោងក្រោមមកជនល្មើសត្រូវបានចាប់ខ្លួន។ នៅក្នុងវីដេអូបានប្រទះឃើញ ជនល្មើសលួចយក កុំព្យូទ័រយូរដៃមួយ និងទូរស័ព្ទដៃមួយ ហើយក៏លួចចេញទៅតាមបង្អួចវិញ។

ដោយជនល្មើសជាក្មេងមិនទាន់គ្រប់អាយុ តុលាកាបានកាត់ក្ដីឲ្យគេ ធ្វើការបំរើសង្គមចំនួន៩ខែ។ តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]