ដោយហេតុតែជាតិសុរា ចូលជ្រៀបពេញខ្លួន ធ្វើអោយនារីដែលមានសម្រស់ស្រស់ស្អាត ដូចតារាបង្ហាញម៉ូតម្នាក់ មានឈ្មោះអាស្រូវ ដោយត្រូវប៉ូលិសចាប់ដាក់ឡានយកទៅប៉ុស្តិ ព្រោះខ្លួនបានបង្ក ហិង្សារទៅលើអ្នកយកព័ត៌មាន។ តាមប្រភពព័ត៌មានចិនបានអោយដឹងថា មាននារីម្នាក់ជិះរថយន្តទំនើប បានបើកយ៉ាងលឿនក្នុងសភាពស្រវឹង យ៉ាងខ្លាំងដោយឃើញបែបនេះ ប៉ូលិសចរាចរណ៍ក៏បានកាក់នាង ដើម្បីពិន័យ ដោយមានអ្នកសារព័ត៌មានមកផង។ ស្ថិតក្នុងសភាពស្រវឹងនាងបែបស្រែកឡូឡា ហើយបានយកដៃបង្វែរកាមេរ៉ាចេញ ហើយបានវាយបោចសក់នារីម្នាក់ ដែលជាអ្នកយកព័ត៌មាន ហើយថែមទាំងបានជេរប៉ូលិសថែមទៀត ដោយទ្រាំមិនបាននឹងចរិកបាតផ្សាររបស់នាង ប៉ូលិសក៏បានចាប់នាង ឡើងឡានយកទៅប៉ុស្តិ រង់ចាំនាងស្វាងដើម្បីធ្វើសំណុំរឿងបញ្ចូនទៅតុលាការ ទៅតាមផ្លូវច្បាប់។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះនារីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]