ការឱនលំទោន និងការគោរពរបស់ប្រពន្ធ មិនមានន័យថា នាងអន់ជាងអ្នក ឬខ្លាចអ្នកនោះទេ តែវាបញ្ជាក់ពីការគោរពក្នុងនាមនាងជាភរិយា ហើយអ្នកជាស្វាមីដ៏ល្អ

//s5.kh1.co/52/52b0d5e60a5d1aabe3a51c14474acdef4e958b5a.jpg
ប្រលោមលោក & អប់រំ

 ២៥-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុងនាមជាប្រពន្ធម្នាក់ គឺត្រូវរក្សាភាពថ្លៃថ្នូររបស់ខ្លួនឯង ហើយក៏រក្សាភាពថ្លៃថ្នូរជូនចំពោះស្វាមីផងដែរ។ មានរឿងជាច្រើនដែលប្រពន្ធតែងតែស្ងៀមស្ងាត់ បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ នាងតែងតែរក្សាការគោរព និងឱ្យតម្លៃដល់អ្នកដែលជាស្វាមីរបស់នាង មិនមែនមានន័យថា នាងខ្លាចអ្នក ឬអន់ជាអ្នកនោះទេ តែវាជាកាតព្វកិច្ច ក៏ដូចជាការទទួលខុសត្រូវក្នុងនាមជាភរិយាដ៏ល្អរបស់អ្នក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុំឃើញប្រពន្ធស្ងៀមស្ងាត់ នាងតែងតែឱនលំទោន និងគោរពអ្នក ហើយគិតថាខ្លួនអស្ចារ្យ ចង់ធ្វើអ្វីក៏បាន ខ្លួនខ្លាំងពូកែ ដែលអាចបង្ក្រាបប្រពន្ធបាននោះ អ្នកគិតខុសហើយ។ មនុស្សស្រី នាងគោរពអ្នក ឱ្យតម្លៃអ្នក មិនមែនខ្លាចអ្នក ឬទុកអ្នកជាព្រះសម្រាប់គោរពបូជានោះទេ តែអ្នកជាស្វាមី នាងទុកមុខ រក្សាកិត្តិយសឱ្យអ្នក ក្នុងនាមជាកូនប្រុស ជាស្វាមី ជាមេគ្រួសារ មិនចង់ឱ្យគេមើលមកថា អ្នកអន់ ឬនៅក្រោមមនុស្សស្រីនោះឡើយ។

សូមចាំផងថា ទោះអ្នកខ្លាំងមកពីណា នៅខាងក្រៅ អ្នកអស្ចារ្យ អាចត្រួតត្រាមនុស្សប៉ុន្មាននាក់ក៏ដោយ តែសំខាន់នៅក្នុងគ្រួសារមួយនេះគឺ អ្នកត្រូវតែគោរព កោតខ្លាច និងឱ្យតម្លៃដល់ដៃគូ ជាពិសេសគឺ តបស្នងការគោរពរបស់ប្រពន្ធ ដោយភាពស្មោះត្រង់ និងឱ្យតម្លៃដល់នាងដូចគ្នា ឱ្យដូចដែលនាងផ្ដល់ឱ្យអ្នក។ ប្ដីប្រពន្ធដែលចេះគោរពគ្នាទៅវិញទៅមក ទើបអាចឱ្យគ្រួសារ មានក្ដីសុខសុភមង្គល និងមានកិត្តិយសនៅចំពោះមុខមនុស្សជុំវិញខ្លួន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

Lim Panha
លីម បញ្ញា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T